សង្គម

ស៊ែរចែកគ្នាដឹងផង!ក្រសួងធម្មការ សម្រេចមិនឱ្យរៀបចំពិធីសាសនា និងការជួបជុំមានមនុស្សច្រើនអ៊ូអរ ពេលចូលឆ្នាំខ្មែរទេ

កំលុងពេលកូវីដ១៩កំពុងតែរាតត្បាតខ្លាំង ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំបន្ថែម ស្តីពីការការពារការវីរុសកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន៣ថ្ងៃ ក្នុងពីធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

យោងតាមខ្លឹមសាររបស់ក្រសួងធម្មការ និងសាសនា ក្នុងចំណុចទី៣​នៃសេចក្ដីណែនាំបានសម្រេចមិនឱ្យរៀបចំពិធីសាសនា និងការជួបជុំដែលមានមនុស្សច្រើនអ៊ូអរ ពេលចូលឆ្នាំខ្មែរទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ ក្រសួងសូមធ្វើការណែនាំបន្ថែម ដូចខាងក្រោម៖

១.ចំពោះវត្តអារាម និងវិហារសាសនាផ្សេងៗ ត្រូវធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយមត់ចត់ ហើយត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតយ៉ាងតិចមួយម៉ែត្រកន្លះនៅពេលឈរ អង្គុយ ឈររង់ចាំ ឈរជជែកគ្នា ឬនៅទីកន្លែងផ្សេងៗ។

២.អនុវត្តវិធានការ “៣ ការពារ” និង “៣ កុំ” ព្រមជាមួយវិធានការសុខាភិបាលចាំបាច់ផ្សេងៗទៀតឱ្យបានខ្ជាប់ខ្លួន និងគ្រប់ៗគ្នា។

៣.ចៀសវាងនូវការរៀបចំពិធីសាសនា ឬការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និង មានមនុស្សចូលរួមច្រើន។

៤.ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត នៅក្នុងស្ថានភាពបច្ចុប្បន្ននេះដោយអនុវត្តន៍ជាប្រចាំ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក(WHO)។

៥.ករណីមានការសង្ស័យ សូមទាក់ទងបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទំនាក់ទំនងលេខ Hotline ១១៥។


ប្រភពអត្ថបទ៖ Healthycambodia