សង្គម

បុគ្គលិក Fit Zone ផ្ទុកកូវីដធ្លាប់ទៅលេងផ្ទះម្ដាយនៅស្វាយរៀង ជំពាក់ជំពិនមនុស្សជាង ២០០នាក់ទៀត

រដ្ឋបាលខេត្តស្វាយរៀងប្រកាសថា បុរសម្នាក់ជាបុគ្គលិកក្លឹបហាត់ប្រាណ Fit Zone នៅរាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ-១៩ ។ បុរសនោះបានទៅលេងម្តាយនៅភូមិទូលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដែលមានបងប្អូន៦នាក់ និងប៉ះពាល់ផ្ទាល់៩នាក់ ព្រមទាំងប្រយោលជាមួយមនុស្ស២១១នាក់ផ្សេងទៀត។

ក្រោយពីទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមាន ជំងឺកូវដ-១៩ រដ្ឋបាលខេត្ត បានចាត់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុក ជំងឺកូវីដ-១៩ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវបន្ទាន់
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយបានរកឃើញបុរស ជនជាតិខ្មែរម្នាក់ អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកក្លឹបហាត់ប្រាណ Fit Zone រាជធានីភ្នំពេញ បានធ្វើតេស្ករកឃើញវិជ្ជមានកូវីដ-១៩ និងបានមកលេងផ្ទះម្តាយដែលមានបងប្អូនបង្កើតចំនួន ០៦ នាក់ ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ និងមានអ្នកប៉ះពាល់ដោយផ្ទាល់ ចំនួន ០៩នាក់ និង អ្នកប៉ះពាល់ដោយប្រយោលមានចំនួន ២១១ នាក់ ជាមួយបុរសខាងលើ ។

ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ខេត្ត សហការ ជាមួយក្រុមការងារឆ្លើយតបបន្ទាន់ ចុះទៅយកវត្ថុវិភាគសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន ០៩នាក់ ទៅ ធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលទ្ធផលលើកទី១ គឺអវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ រង់ចាំយកសំណាក វត្ថុវិភាគធ្វើតេស្តលើកទី២ បន្តទៀត។

ចំពោះអ្នកប៉ះពាល់ដោយប្រយោលចំនួន ២១១ នាក់ ត្រូវបានអាជ្ញាធរខេត្ត ដាក់ខ្លួនឱ្យនៅដាច់ដោយ ឡុករយៈពេល ១៤ថ្ងៃ នៅតាមផ្ទះដោយត្រូវអនុវត្តវិធានការសុខាភិបាល និងរង់ចាំលទ្ធផលធ្វើតេស្ត ជាលើកទី២ របស់អ្នកប៉ះផ្ទាល់ចំនួន៩ នាក់ខាងលើ ដើម្បីមានវិធានការបន្ត ៕