សង្គម

រដ្ឋបាលក្រុងព្រះសីហនុ ផ្អាកការចេញចូលបណ្ដោះអាសន្ន នៅតំបន់ទំនប់រលក ក្រោយសាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា ក្រោយគ្រួសារមួយឆ្លងកូវីដ-១៩

នាថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០២១ នេះ រដ្ឋបាលក្រុងព្រះសីហនុបានផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរចេញ-ចូលផ្លូវ០១ខ្សែ នៅតំបន់ទំនប់រលក ក្រោយសាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋបាលក្រុងព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំង ៤៣គ្រួសារ ដែលកំពុងរស់នៅតំបន់ទំនប់រលក ក្រោយសាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា ឱ្យបានជ្រាបថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់លោក រឿន រុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដែលមានសមាជិកចំនួន ០៥នាក់ (ឈ្មោះ រឿន រុន ឈ្មោះ កុយ មុំ ឈ្មោះ រុន រស្មី ឈ្មោះ រុន សុខសាន និងឈ្មោះ រុន សុខហេង) បានទៅធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី១ នៅ វេទិកា៧មករា។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លទ្ធផលពិនិត្យឃើញថា ប្រពន្ធរបស់លោក រឿន រុន ឈ្មោះ កុយ មុំ អាយុ ៤៣ឆ្នាំ មានវិជ្ជមានកូវីដ -១៩។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលសហគមន៍ រដ្ឋបាល ក្រុងព្រះសីហនុ សូមសម្រេចផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរចេញ-ចូលផ្លូវលំ ០១ខ្សែ នៅតំបន់ទំនប់រលក ក្រោយ សាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។

ដោយឡែកបងប្អូនប្រជាពលរដ្ឋ និងអ្នកដែលធ្លាប់ពាក់ព័ន្ធទាំងអស់ជាមួយលោកស្រី កុយ មុំ ដែលមាន វិជ្ជមានកូវីដ-១៩ ត្រូវទំនាក់ទំនងមកក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ តាមរយៈលេខទូរស័ព្ទ ០៦៧ ៦៦២ ៦២២ និង០១២ ៦៥៧ ០៦១ ដើម្បីយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងត្រូវនៅផ្ទះធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕