(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ ៧៣០នាក់ ខណៈអ្នកជំងឺចំនួន១៦៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៧៣០នាក់ រួមមាននៅរាជធានីភ្នំពេញ ៤៥៤នាក់, ខេត្តកណ្តាល ១០៧នាក់, ខេត្តព្រះសីហនុ ១២៤នាក់, ខេត្តកំពត ១នាក់, ខេត្តតាកែវ ១១នាក់, ខេត្តព្រៃវែង ៦នាក់, ខេត្តកំពង់ចាម ៤នាក់, ខេត្តត្បូងឃ្មុំ ៥នាក់, ខេត្តស្ទឹងត្រែង ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកំពង់ធំ ១៤នាក់ និងខេត្តសៀមរាប ២នាក់។ សម្រាប់អ្នកជាសះស្បើយទាំង១៦៩នាក់វិញ រួមមាននៅរាជធានីភ្នំពេញ ៣៨នាក់, ខេត្តកណ្តាល ១៣នាក់, ខេត្តព្រះសីហនុ ៧៤នាក់, ខេត្តស្វាយរៀង ១៨នាក់, ខេត្តកំពង់ចាម ៩នាក់, […]
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «មកដល់ផ្ទះហើយៗ អ្នកណាថាមកពីភ្នំពេញមិនកើត ឥឡូវមកដល់កំពតហើយ!! និងរូបភាពអាំងសាច់ជួបជុំគ្រួសារ» សកម្មភាពនេះគឺជាការញុះញង់ និងប្រមាថដល់កងកម្លាំងនគរបាល ដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលើបម្រាមគោចរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយ ទៅខេត្តមួយជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ បន្ទាប់ពីទទួលបានព័ត៌មាននេះរយៈពេល០១ម៉ោង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរកឃើញបុគ្គលរូបនេះគឺមានឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងកាត់កញ្ចក់ (នៅភ្នំពេញ) និងទីកន្លែងកំណើត ភូមិ អង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នសមត្ថកិច្ចខេត្តកំពត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ Post Views: 240
(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ និងមានឈ្មោះល្បីរាប់ឆ្នាំ ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ដែលមានឈ្មោះពិតថា «ខែម ប៊ុនថៃ» ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជា «ឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានមហាជន និងអ្នកគាំទ្រសង្កេតឃើញថា បន្ទាប់ពីជោគជ័យទៅការងារសិល្បៈ បានសាងកេរ្តិ៍ឈ្មោះល្បីសុះសាយពេញផ្ទៃប្រទេសហើយនោះ នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានងាកមកចាប់ជំនួញថ្មីមួយទៀត គឺការងារលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍន៍ជាផ្ទះ និងដីឡូតិ៍នៅតំបន់មួយចំនួន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ។ ជាមួយនឹងភាពជោគជ័យព្រមៗគ្នានេះ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានចូលរួមក្នុងការងារសង្គម តាមរយៈការជួយជាថវិកាកសាងសមិទ្ធផលនានា ក្នុងខេត្តបន្ទាយមានជ័យ និងការងារមនុស្សធម៌ជាច្រើនទៀត។ តាមរយៈសកម្មភាពជួយដល់សង្គមជាតិខាងលើនេះ បានធ្វើឲ្យរូបលោកត្រូវបានព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យប្រទានងារជា «ឧកញ៉ា» ដល់រូបលោក។ សូមបញ្ជាក់ថា ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឧកញ៉ាខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ […]