សង្គម

បន្ទាន់!ព្រឹកនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៥នាក់ ខណៈអ្នកជំងឺចំនួន៣២នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ចំនួន៣៥នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៣៣នាក់ និង២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន៣២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងកូវីដ១៩ ទាំង៣៥នាក់នោះ មាន២នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ និង៣៣នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ដែលរួមមាន៖ ជនជាតិចិនចំនួន១០នាក់, ជនជាតិខ្មែរ២២នាក់ និងជនជាតិវៀតណាមម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តសៀរាប និងខេត្តព្រះសីហនុ។

ចំណែកអ្នកជាសះស្បើយទាំង៣២នាក់វិញ គឺមានម្នាក់ជាបុរសជនជាតិលីប៊ី អាយុ៥០ឆ្នាំ ដែលធ្វើដំណើរពីប្រទេសលីប៊ី មកដល់កម្ពុជា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ និង៣១នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨៣នាក់, ស្លា.ប់ចំនួន៤នាក់ និង២នាក់ទៀត ស្លា.ប់ដោយសារការរើថ្នាំញៀ.នធ្ង.ន់.ធ្ងរ និងស្ទះសរសៃរឈា.ម.បេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕