Daily TH

Just another WordPress site

អន្តរជាតិ

គួរឲ្យបារម្ភណាស់! WHO ព្យាករណ៍ថាតំបន់អឺរ៉ុបនឹងមានករណីស្លាប់ដោយសារកូវីដនៅឆ្នាំក្រោយច្រើនរហូតដល់…

អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នឹងមានការកើនឡើងដល់ជាង ២,២លាននាក់នៅឆ្នាំ២០២២។

ការព្យាករនេះបានធ្វើឡើងនៅពេលដែលតំបន់នេះនៅតែស្ថិតក្នុងការឆ្លងរាលដាលជំងឺរាតត្បាត ដោយចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍កើនឡើងដល់ជិត ៤២០០នាក់ក្នុងមួយថ្ងៃ ដោយកើនឡើងពីចំនួន ២១០០នាក់ក្នុងមួយថ្ងៃកាលពីចុងខែកញ្ញា។

ការព្យាកររបស់អង្គការសុខភាពពិភពលោកសម្រាប់មន្ទីរពេទ្យក្នុងតំបន់ គឺមានសភាពធ្ងន់ធ្ងរដូចគ្នា។ រលកនៃការឆ្លងនាពេលបច្ចុប្បន្ននេះ គឺជាលទ្ធផលនៃកត្តាសំខាន់ៗដោយសារប្រទេសជាច្រើន​បន្ធូរបន្ថយវិធានការរឹតបន្តឹង និងចំនួនប្រជាជនដ៏ច្រើនដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ឬភាពស៊ាំការពារពីវ៉ាក់សាំងមានការថយចុះ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: Content is protected !!