Daily TH

Just another WordPress site

សង្គម

គ្រាន់តែ​ម្តាយ​ស្ដី​ឲ្យ​រឿង​ឆាត​ជាមួយ​មិត្ត​ភ័​ក្រ​មិន​ខិតខំ​រៀន​ តូច​ចិត្ត​មក​លោតទឹក​សម្លា.ប់​ខ្លួន​

ភ្នំពេញ ៖ ក្មេង​ស្រី​វ័យ១៨ឆ្នាំ​ម្នាក់ ​ព្រោះតែ​ខឹង​ម្តាយ​ស្តី​បន្ទោស​ពី​រឿង​កាន់​ទូរ​សព្ទ​ឆាត​ចុះ​ឆាត​ឡើង​ជាមួយ​មិត្ត​ភ​ក្កិ​មិន​ខិតខំ​រៀនសូត្រ​ ធ្វើ​ឲ្យ​នាង​ខូចចិត្ត​ជិះ​ម៉ូតូ​កង់​បី​ឆ្ពោះ​មក​ស្ពាន​ជ្រោយចង្វារ​ដើម្បី​ប៉ុនប៉ង​លោតទឹក​សម្លា.ប់​ខ្លួន​តែ​សំណាងល្អ​ត្រូវ​បាន​សមត្ថកិច្ច​រួម​ទាំង​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ក៏​ចុះ​ចាប់​ឃាត់​ទាន់ពេល​។

​ហេតុការណ៍​នោះ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៧និង៤០នាទី ​ថ្ងៃទី២៤ ខែវិច្ឆិកា ​ឆ្នាំ២០២១ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ។​

ប្រភព​ព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍ ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​គេ​ឃើញ​ក្មេង​ស្រី​រងគ្រោះ​រូប​នោះ​បាន​ឈប់​ចុះ​ពីលើ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ដល់​ចំណុចកណ្ដាល​ស្ពាន​នាង​ក៏បាន​ដើរ​ទៅ​អង្គុយ​យំ​ព្រមទាំង​ដៃ​កាន់​ទូរសព្ទដៃ​ បំណង​នឹង​លោតទឹក​សម្លា.ប់​ខ្លួន​ដោយ​ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​រួម​អ្នកធ្វើដំណើរ​ក៏បាន​នាំគ្នា​ចុះ​ឃាត់​ព្រមទាំង​បោះដៃ​ហៅ​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​គល់​ស្ពាន​រួមជាមួយ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ប៉ុស្តិ៍​ស្រះចក​ឱ្យ​ចុះ​មកដល់​កន្លែង​កើតហេតុ​នាំគ្នា​ធ្វើការ​ចាប់​ឃាត់​ក្មេងស្រី​រងគ្រោះ​រូប​នោះ​ ដោយ​នាង​បាន​យំ​ននាល​ដី​មិន​ព្រម​ឲ្យ​កម្លាំង​សមត្ថកិច្ច​ឃាត់​រូប​នាង​នោះ​ទេ​

ព្រមទាំង​ព្យាយាម​មិន​ឲ្យ​សមត្ថកិច្ច​យក​ទូរ​សព្ទ​ពី​ដៃ​របស់​នាង​ទៀត​ផង ​ដោយ​ឃើញ​ដូច្នេះ​សមត្ថកិច្ច​ក៏​នាំគ្នា​សម្រេច​ចាប់​នាង​លើកដាក់​ម៉ូតូ​ដឹក​ចេញ​ពីលើ​ស្ពាន​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​រួមទាំង​ការ​ចោមរោម​មើល​របស់​អ្នកដំណើរ​ផង​នោះ​ ក៏​នាំ​នាង​មកកាន់​ប៉ុស្តិ៍​ស្រះចក​ដើម្បី​ធ្វើការ​លួងលោម​សួរនាំ​ពី​រឿងហេតុ​នៃ​ការប៉ុនប៉ង​លោតទឹក​នោះ​ផងដែរ​។

ខណៈដែល​នាំ​នាង​មកដល់​ប៉ុស្តិ៍​ស្រះចក​ហើយ​នោះ​ នាង​ក៏​នៅតែ​ព្យាយាម​ប៉ុនប៉ង​នឹង​រត់​ចេញពី​ប៉ុស្តិ៍​ទៀតផង​ប៉ុន្តែ​ដោយ​កម្លាំង​បាន​នាំ​គ្នា​ឃាត់​លួងលោម​នាង​រហូត​នាង​សុខចិត្ត​ប្រាប់​ពី​លេខ​ទូរ​សព្ទ​របស់​ឪពុកម្ដាយ​របស់​នាង​ថា​នាង​រស់នៅ​ខណ្ឌ​សែន​សុខ​។

លុះ​ប្រហែល​ជាមួយ​ម៉ោង​ក្រោយមក​សមត្ថកិច្ច​ក៏បាន​ទំនាក់ទំនង​ទៅ​ឪពុកម្ដាយ​របស់​នាង​បាន​ចុះ​មកដល់​ប៉ុស្តិ៍​ស្រះចក​ទាំង​ឪពុក​និង​ម្ដាយ​នាំគ្នា​ឃើញ​កូន​បែបនេះ​ក៏​នាំគ្នា​ស្រក់​ទឹកភ្នែក​ហួសចិត្ត​មិនគួរណា​ឃើញ​កូនស្រី​គិត​ខ្លី​បែបនេះ​ដូច្នេះ​សោះ​គ្រាន់តែ​ម្ដាយ​របស់​នាង​ស្ដីបន្ទោស​តិចតួច​ពី​រឿង​កាន់​ទូរ​សព្ទ​ដៃ​ឆាត​ចុះ​ឆាត​ឡើង​មិន​ខិតខំ​រៀនសូត្រ​ហើយ​ម្ដាយ​និយាយ​ដូច្នេះ​ហើយក៏​ត្រឡប់​ទៅធ្វើ​ការ​រោងចក្រ​វិញ​ពេលឮ​ដំណឹង​ស្រាប់​ថា​គេ​ប្រាប់​ថា​កូន​របស់​គាត់​មក​លោត​ទឹក​សម្លា.ប់​បែប​ខ្លួន​នេះ នោះ​សំណាង​ហើយ​ដែល​គេ​នាំគ្នា​ជួយ​ឃាត់​កូន​ទាន់​ពេល​កុំ​អី​ហួសពេល​បាត់ទៅហើយ​។

គួរ​បញ្ជាក់​ថា ​ក្មេងស្រី​ប៉ុនប៉ង​លោតទឹក​សម្លា.ប់ខ្លួន​មានឈ្មោះ​ច​ន​ស្រី​ណន ហៅ​ម៉ៅ អាយុ១៨ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង​ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល ​ជួយ​មួយ​ឪពុកម្តាយ​នៅ​ខណ្ឌ​សែន​សុខ នាង​រៀន​ថ្នាក់​ទី១១ នៃ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​ភ្នំពេញ​ថ្មី​។

​ក្រោយពី​កម្លាំង​សមត្ថកិច្ច​រួមទាំង​ឪពុកម្ដាយ​បាន​លួងលោម​កូនស្រី​រូប​នោះ​ ដើម្បី​ឲ្យ​ឈប់​មានបំណង​ចង់​គិត​ខ្លី​បែបនេះ​តទៅទៀត ​រួចហើយ​ឪពុកម្ដាយ​សង្ឃឹមថា​ កូន​របស់​គាត់​និង​ឈប់​មានបំណង​គិត​ខ្លី​ហើយ​ខិតខំ​រៀន​សូត្រ​និង​លះបង់​នៃ​ការ​ឆាត​ចុះ​ឆាត​ឡើង​ជាមួយ​មិត្ត​ភ័​ក្កិ​ដែល​អត់​ប្រយោជន៍​ខិតខំ​រៀនសូត្រ​ជា​អនាគត​វែងឆ្ងាយ​តទៅ​មុខ​ទៀតហើយ​នាង​ក៏បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ជាមួយ​ឪពុកម្ដាយ​ផងដែរ​៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: Content is protected !!