Daily TH

Just another WordPress site

អន្តរជាតិ

ស្ងាត់ៗ អ្នកឆ្លងកូវីដលើពិភពលោកកើនដល់ ២៥៩លាន ស្លាប់ ៥លាននាក់

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥៩, ៦៨៤,៨៨២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១៩១,៣៥០នាក់ និងជាសះស្បើយឡើងវិញ ២៣៤,៨២៤,០០៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ កូវីដ-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ កូវីដ-19 ចំនួន ៤៨, ៩៦៩,៧៩២នាក់ ស្លាប់ចំនួន ៧៩៨,២៤២នាក់ និងជាសះស្បើយចំនួន ៣៨,៧៨៩,០៤៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៥៤១,៣៤៩នាក់ ស្លាប់ចំនួន ៤៦៦,៥៨៤នាក់ និងជាសះស្បើយ ៣៣,៩៥៧, ៦៩៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ០៤៣,៤១៧នាក់ ស្លាប់ ៦១៣,៤១៦នាក់ និងជាសះស្បើយ ២១,២៦៤,៧១៣នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ កូវីដ-19 ច្រើនជាងគេ៖

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: Content is protected !!