Daily TH

Just another WordPress site

ហោរា

ក្រោយដល់វ័យកណ្តាលឡើង មនុស្សកើតឆ្នាំ «ច» នឹងត្រូវជួបរឿងនេះ

យោងទៅតាមធាតុទាំង ៥ របស់ចិន ឆ្នាំ «ច» ដែលកើតក្នុងគ្រិស្តសករាជ ១៩៧០, ១៩៨២, ១៩៩៤ និង ២០០៦ មានទំនាយឆាកជីវិតដូចតទៅ៖

បុគ្គលិកលក្ខណៈ៖ ជាមនុស្ស​មានការប្រុងប្រយ័ត្នវៃឆ្លាត ​និងមានការគោរពខ្លួនឯងខ្ពស់។ មិនថាពួកគេធ្វើអ្វីក៏ដោយតែងតែពឹងផ្អែកលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯង និងមិនដែលបោះបង់រហូតដល់ឈានជួបគោលដៅរបស់ពួកគេ។ លើសពីនេះទៀតពួកគេមានភាពស្មោះត្រង់ សាមញ្ញ និងគួរឱ្យទុកចិត្ត។ ពួកគេនឹងខិតខំប្រឹងប្រែងជួយមិត្តញាតិទៀត នៅពេលឃើញមានបញ្ហា។

ពួកគេតែង​មានសមានចិត្តល្អចំពោះគ្រួសារ និងមិត្តភក្តិ នឹងខិតខំយ៉ាងខ្លាំងដើម្បីទទួលបានមិត្តភាព។ ស្អប់អំពើអយុត្តិធម៌ ឬពួកគេ​ទៀង​ត្រង់ ហើយតែងតែរឹងចចេសនៅពេលខ្លះ ប៉ុន្តែតែងតែត្រៀមខ្លួនស្តាប់ទស្សនៈរបស់អ្នកដទៃ ហើយនឹងព្យាយាមឱ្យបានត្រឹមត្រូវតាមដែលពួកគេអាចធ្វើបាន។

មនុសឆ្នាំ «ច» តែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីសងការយកចិត្តទុកដាក់ និងផ្តល់ជំនួយដល់អ្នកដទៃ។ ពួកគេកើតមកដោយមានចិត្តគំនិត​ស្រឡាញ់យុត្តិធម៌។ នៅពេលពួកគេជួបរឿងអយុត្តិធម៌ ពួកគេនឹងតវ៉ាយ៉ាងខ្លាំង។

យ៉ាងណាមិញ មនុស្សជំពូកនេះមានកំហឹងងាយៗ មាន​ប្រតិកម្មមិនល្អ ហើយអារម្មណ៍មិនស្ថិតស្ថេរ ថែមទាំង​រឹងចចេសណាស់ ដោយភាគច្រើន​ទុទិដ្ឋិនិយម ហើយគិតរឿងអាក្រក់ៗបាន​។ ចំណុចអវិជ្ជមាន​គឺ​ពូកែចងចាំរឿងតូចតាច គុំគួន ពេលខ្លះខ្វះគំនិតផ្ទាល់ខ្លួននៅពេលគិតអំពីដំណោះស្រាយបញ្ហា ហើយងាយទទួលឥទ្ធិពលពីមនុស្សផ្សេងទៀត។

ស្នេហា៖ ពួកគេជាមនុស្សមានទំនាក់ទំនងជាប់លាប់ ​ហើយបើលោត្រូវបរាជ័យឈានដល់ការ​លះលែងគឺមានតែនៅម្នាក់ឯង មិនយកជាថ្មីងាយៗឡើយ។

ទ្រព្យសម្បត្តិ៖ សំណាងលុយកាក់​សម្រាប់ឆ្នាំ «ច» ផ្លាស់ប្តូរពីអាក្រក់ទៅល្អនៅវ័យកណ្តាលឡើង។ កាលពីក្មេង​គេមានមហិច្ឆិតាតែមិនមានបានងាយទេ លុះដល់ក្រោយវ័យ ​៥០ប្លាយ ដីធ្លី​ដែលគេទុកចោលចាប់ត្រូវប៉ាន់ ឬសម្ភារៈដែលមិនធ្លាប់ឱបក្រសោបឱ្យតម្លៃ​ចាប់ផ្តើម​ហុចជាផល ផ្តល់ជាកេរ៍្ត។

សុខភាព៖ ពួកគេអាចទទួលរងជំងឺពីការគេងមិនលក់ ឬការគេងមិនបានគ្រប់គ្រាន់តាំងពីក្មេងៗ និងរ៉ាំរ៉ៃអស់រយៈពេលជាយូរឮដែលនឹងមិនត្រឹមតែពន្យារវឌ្ឍនភាពការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចសុខភាពទៀតផង។ ពួកគេត្រូវបានគេណែនាំឱ្យងូតទឹកក្តៅមុនពេលចូលគេង ហើយបិទកុំព្យូទ័រ និងទូរសព្ទផង។

អាជីព៖ មនុស្សកើតនៅឆ្នាំ «ច» នឹង​ដើរដោយរលូននៅក្នុងអាជីពរបស់ពួកគេក្រោយវ័យ ៤០ឆ្នាំ។ ពួកគេព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើមិនថាពួកគេជួបប្រទះការលំបាកប៉ុន្មានទេ។ ប្រសិនបើពួកគេត្រូវបានចូលរួមនៅក្នុងការងារដែលទាមទារការអត់ធ្មត់ អាចនាំសក្តានុពលរបស់ពួកគេទទួលបានការជឿទុកចិត្តពីអ្នកដឹកនាំ។ លើសពីនេះទៀតពួកគេសក្តិសមណាស់សម្រាប់ការចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ព្រោះពួកគេអាចឆ្លងកាត់បាននូវដំណាក់កាលលំបាកៗដោយងាយ។

ហុងស៊ុយ៖ ឆ្នាំ «ច» នៅក្នុងប្រតិទិនចន្ទគតិ មានលេខសំណាង ២, ៣, ៧, ៨ ចំណែកពណ៌នាំលាភសក្ការគឺ ក្រហម ខ្មៅ និងខៀវ។ គួររករូបទន្សាយ ឬកណ្តុរមកដាក់តាំងបង្កើនថាមពលវិជ្ជមាន​នៅទីដំណេក​ ជាការល្អ ចៀសបាននូវជំងឺតម្កាត់នានា៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: Content is protected !!