Daily TH

Just another WordPress site

អន្តរជាតិ

ចូលរួមសោកស្តាយផង! មនុស្សចាស់ជាងគេលើលោក ទទួលមរណភាពហើយ

ស្ត្រី​ម្នាក់​ដែល​គេ​ជឿ​ថា​ជា​មនុស្ស​ចាស់​បំផុត​ក្នុង​ពិភពលោក និង​ជា​មនុស្ស​ចុង​ក្រោយ​ដែល​កើត​ក្នុង​សតវត្សរ៍​ទី១៩ បានទទួលមរណភាពហើយ​ក្នុង​អាយុ១២៤ឆ្នាំ នៅ​ប្រទេស​ហ្វីលីពីន។

លោកយាយ Francisca Susano ឬគេស្គាល់ថា Lola បានទទួលមរណភាពនៅម៉ោងប្រហែល ៦:៤៥ល្ងាចថ្ងៃចន្ទក្នុងផ្ទះរបស់គាត់នៅទីក្រុង Kabankalan នៃខេត្ត Negros Occidental។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់តែកញ្ញា កំណត់ត្រាពិភពលោក Guinness នៅតែធ្វើការផ្ទៀងផ្ទាត់អាយុរបស់គាត់ មុននឹងប្រកាសថាគាត់ជាបុគ្គលដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។

មូលហេតុនៃការស្លាប់របស់គាត់មិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែលោកយាយ Susano មិនបានបង្ហាញរោគសញ្ញាណាមួយជំងឺកូវីដ-១៩ ឡើយ។

លោកយាយកើតនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ១៨៩៧ ចំពេលប្រទេសហ្វីលីពីននៅតែត្រូវបានគ្រប់គ្រងដោយអេស្ប៉ាញ ហើយម្ចាស់ក្សត្រី Victoria គ្រងរាជបល្ល័ង្កចក្រភពអង់គ្លេស។

ការអះអាងថាលោកយាយ Susano ជាមនុស្សចាស់បំផុតលើលោក បានកើតឡើងតិចជាងពីរខែ បន្ទាប់ពីគ្រួសារមួយនៅក្នុងប្រទេស អេរីទ្រា បញ្ជាក់ថា បុព្វបុរសរបស់ពួកគេគឺ Natabay Tinsiew បានទទួលមរណភាពក្នុងអាយុ ១២៧ ឆ្នាំ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: Content is protected !!