Daily TH

Just another WordPress site

សង្គម

មកធ្វើអត្តសញ្ញាណប័ណ្ណ ហើយមន្ត្រីជំនាញឲ្យវាស់កម្ពស់ ដើម្បីតម្រូវតាមលក្ខខណ្ឌ បែរគិតថាអ្នកឈរវាស់កម្ពស់គឺសុទ្ធតែជាអ្នកទោស ត្រលប់ទៅផ្ទះវិញបង្ហោះដៀលសមត្ថកិច្ចកប់ៗមាត់តាមបណ្តាញសង្គម ត្រូវសមត្ថកិច្ចនាំខ្លួនមកអប់រំ

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋានស្រុកកំពង់សិលា បានឲ្យដឹងថា នៅថ្ងៃអង្គារ៍ ៤រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញបានអនុវត្តន៍តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុកចុះស្រាវជ្រាវករណីប្រើពាក្យសម្តីអសុរោះមកលើសមត្ថកិច្ចនគរបាលស្រុកកំពង់សិលា ខេត្តព្រះសីហនុ តាមរយៈបណ្តាញសង្គម ហ្វេសបុក (facebook) ឈ្មោះ សុខ លីន និងតិកតុក(tik tok) ឈ្មោះ ម៉ីម៉ីរៀល។

ដោយមូលហេតុកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់គណនីខាងលើឈ្មោះ វី ស្រីហន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងសំរោង ឃុំអូរបាកទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយមន្ត្រីជំនាញបានរៀបចំបំពេញព័ត៌មានរួចបានឲ្យរូបគាត់ទៅវាស់កម្ពស់ ដើម្បីតម្រូវតាមលក្ខខណ្ឌដែលត្រូវផ្តល់ តែគាត់បែរជាគិតថាអ្នកដែលឈរវាស់កម្ពស់គឺសុទ្ធតែជាអ្នកទោស ក្រោយពីបានត្រឡប់ទៅវិញគាត់បានថតរូបធ្វើជាវីដេអូរក្លីបប្រើពាក្យសម្តីមិនគប្បីចំពោះសមត្ថកិច្ចរួចបង្ហោះតាមបណ្តាញសង្គមទាំងពីរខាងលើ។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្នែកជំនាញបានហៅរូបគាត់មកសួរនាំនឹងបំភ្លឺក្នុងករណីខាងលើនេះរូបគាត់បានសាររភាពថាគាត់ពិតជាបានប្រព្រឹត្តដូច្នេះពិតប្រាកដមែន សមត្ថកិច្ចបានឲ្យរូបគាត់ធ្វើវីដេអូរក្លីបដើម្បីសុំទោសជាសាធារណៈនិងធ្វើកិច្ចសន្យាអប់រំណែនាំរួចឲ្យត្រឡប់ទៅវិញ ៕

ប្រភព៖ អធិការដ្ឋានស្រុកកំពង់សិលា

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: Content is protected !!