Daily TH

Just another WordPress site

ហោរា

ទាយវាសនាមនុស្សកើតឆ្នាំ «ឆ្លូវ» អ្វីខ្លះឆុងខ្លាំង ហើយអ្វីខ្លះត្រូវធាតុហុងស៊ុយ?

យោងតាមប្រតិទិនចិន អ្នកដែលកើតឆ្នាំ​ «ឆ្លូវ» គ្រឹស្តសករាជ ១៩៧៣, ១៩៨៥, ១៩៩៧, ២០០៩ ជាពង្សមនុស្ស​ប្រុស និងមានគោជាសត្វតំណាងនៃឆ្នាំកំណើត។

ពួកគេមានមាន​វាសនាលំបាកពីក្មេង ប៉ុន្តែដោយសារជំពូកមនុស្សនេះ ជាបុគ្គលឆ្លាតវៃ និងពោរពេញដោយ​ការ​ច្នៃប្រតិដ្ឋ ទើបពេល​ពេញវ័យមានជីវិតរុងរឿង។ ជាមនុស្សប្រកបដោយចិត្ត​មេត្តាធម៌ពីកំណើត មានសេចក្តីប្រាថ្នាខ្ពស់ ហើយតែងតែង​ខំប្រឹងជានិច្ច។

ក្រុមមនុស្សដែលកើតចំឆ្នាំ «ឆ្លូវ» គួរតែចាប់អាជីពជា គ្រូពេទ្យវះកាត់ ទន្តពេទ្យ ស្ថាបត្យករ ជាងកាត់ដេរ ឬអ្នករកស៊ីខាងបច្ចេកទេស ទើបមានសំណាងខ្ពស់។

បើអ្នកនៅលីវ ​គូជីវិតល្អ គួររៀបការជាមួយមនុស្សឆ្នាំ ថោះ មមី រកា ឬម្សាញ់។ ចំណែក ដៃគូការងារល្អប្រកបដោយហុងស៊ុយ ​គឺក្រុមនុស្សក្នុង​ឆ្នាំ មមែ និងវក ហើយបើអាចចៀស គួរកុំរកស៊ីឬសេពគប់ជាមួយមនុស្សឆ្នាំច និងមមែ។ ចំពោះអ្នកជាថៅកែឬមេកោយគេ គួររកមនុស្ស​ឆ្នាំជូត និងវក មកជាសហការីក្រោមបង្គាប់ ទើបរាសីមិនស្រកស្រុត។

​ហុងស៊ុយលេខសំណាងនៃមនុស្សឆ្នាំ «ឆ្លូវ» គឺលេខ ១ ​និង ៤ ចំណែកពណ៌សំណាងគឺ បៃតង ខៀវ និងលឿង។

គួរកត់សម្គាល់ដែរថា មនុស្សឆ្នាំ «ឆ្លូវ» ដែលកើតចំថ្ងៃ អាទិត្យ អង្គារ សុក្រ និងថ្ងៃសៅរ៍ ច្រើនតែជួបសេចជួបសេចក្ដីទុក្ខលំបាកមិនងាយសា្រកស្រាន្ត អភ័ព្វគូ និងត្រូវធ្វើ​ការនឿយហត់​ខ្លាំងបន្តិច។​ ក្រៅពីថ្ងៃទាំង ៤នេះ អ្នកនៅសល់​ផ្សេងទៀត ជាបុគ្គលមាន​វាសនាល្អជាមួយនឹងបរិវា​ហែហម ​និងមាន​ទ្រព្យសម្បត្តិ​ចាយពេញៗដៃ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: Content is protected !!