មីយ៉ាន់ម៉ា ឬភូមា កំពុងស្ថិតនៅក្នុងយុគខ្មៅងងឹត ក្រោយមានរដ្ឋប្រ.ហារទម្លាក់ លោកស្រី អង់សាន ស៊ូជី ធ្វើឲ្យមានការប៉ះបោល បាតុក.ម្មប្រ.ឆាំ.ងនៅទូទាំងប្រទេស។
ឆ្លើយតបនឹងការតវ៉ាប្រឆាំង ក្រុមយោធាបានប្រើសព្វាវុធ កាំភ្លើ.ងគ្រប់ដៃដើម្បី.បា.ញ់ស.ម្លា.ប់ ប្រជាជនមីយ៉ាន់ម៉ា ស្លា.ប់ជារៀងរាល់ថ្ងៃ។
ក្រៅពីការសម្លាប់រង្គាល ទាហានបានចុះបិទទីសក្ការហើយលួចគាស់យកសន្លឹកមាសនៃបាតខាងក្រោមនៃមហាចេតិយ ស្វេដាហ្គន ដែលជាទីសក្ការបំផុតនៃប្រទេស ស្វេដាហ្គន។ ចេតិយនេះជានិមិត្តរូបនៃប្រទេសដែលមានបិទសន្លឹកមាសចំនួន ២២០០០ សន្លឹក ប្រហែល៦០ តោន។
យោងតាមពង្សាវតាវត្តស្វេដាហ្គនបានបង្ហាញថា ចេតិយស្វេដាហ្គននេះត្រូវបានកសាងឡើងតាំងពី ២៦០០ ឆ្នាំមុនមកម្ល៉េះ ដើម្បីតម្កល់ព្រះពុទ្ធកេសា ៨ សរសៃ និងព្រះសារីរិកធាតុនៃព្រះពុទ្ធគោត្តម ដែលដើមឡើយចេតិយនេះបានសាងឡើងអំពីមាស ប្រាក់ សំណប៉ាហាំង ទង់ដែង សំណ ថ្មម៉ាប និងដែក។
ពាក្យថា Swe មានន័យថា សុវណ្ណ ប្រែថា មាស ចំណែកឯពាក្យ Dagon មានន័យថា គិរី ប្រែថា ភ្នំ ដូច្នេះពាក្យ Swedagon នេះមានន័យថា សុវណ្ណគិរី ឬប្រែថា ភ្នំមាស៕
