Daily TH

Just another WordPress site

អន្តរជាតិ

ដោយសារតែមូលហេតុនេះហើយ ទើបប្រទេសថៃគ្មានសិទ្ធផលិតថ្នាំគ្រាប់ក្រុមហ៊ុន Pfizer

នាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ដថៃបាននិយាយថា ប្រទេសថៃមិនមានសិទ្ធិទទួលបានរូបមន្តសម្ងាត់ សម្រាប់ផលិតថ្នាំប្រឆាំងវីរុសកូវីដ Paxlovid របស់ក្រុមហ៊ុន Pfizer នោះទេ ដោយសារថៃជាប្រទេសដែលមានចំណូលកម្រិតមធ្យមទៅខ្ពស់ ។

ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Pfizer បានប្រកាសថា នឹងប្រគល់រូបមន្តថ្នាំប្រឆាំងវីរុសកូវីដរបស់ខ្លួនទៅកាន់ប្រទេសកំពុងអភិវឌ្ឍចំនួន ៩៥ ប៉ុន្តែក្រុមហ៊ុនមិនបាននិយាយពីប្រទេសណាខ្លះនោះទេ ។

ទន្ទឹមនោះលោកវេជ្ជបណ្ឌិត Somsak Akksilp អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ដបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃនឹងទទួលបានថ្នាំប្រឆាំងមេរោគលឿនជាងប្រទេសដែលមានសិទ្ធិទទួលបានរូបមន្តនេះ ខណៈដែលភ្នាក់ងាររដ្ឋាភិបាលថៃបានសហការជាមួយក្រុមហ៊ុន Pfizer រួចហើយ ។

លោកបាននិយាយថា “ប៉ុន្តែប្រទេសថៃក៏នឹងចរចាជាមួយក្រុមហ៊ុន Pfizer ក្នុងការដេញថ្លៃដើម្បីទទួលបានរូបមន្តផលិតថ្នាំ Paxlovid ផងដែរ” ។

គួរបញ្ជាក់ថា នៅដើមខែវិច្ឆិកានេះ ថ្នាំគ្រាប់ព្យាបាលកូវីដលេបតាមមាត់ Paxlovid របស់ក្រុមហ៊ុន Pfizer បានប្រកាសពីប្រសិទ្ធភាពអាចកាត់បន្ថយហានិភ័យនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬស្លាប់បានរហូតដល់ទៅ ៨៩ ភាគរយសម្រាប់អ្នកជំងឺពេញវ័យដែលមានហានិភ័យខ្ពស់ ៕

ប្រភព៖ កម្ពុជាថ្មី

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: Content is protected !!