Daily TH

Just another WordPress site

សង្គម

ត្រៀមៗ! កម្ពុជានឹងចុះត្រជាក់ខ្លាំងចាប់ពីដើមខែធ្នូ ដល់ខែកុម្ភៈឆ្នាំក្រោយ

ចាប់ពីខែធ្នូឆ្នាំ ២០២១ ដល់ខែកុម្ភៈឆ្នាំ ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina(ត្រជាក់) មានប្រមាណ ៩០% និងថយបន្តិចម្តងៗមកត្រឹម ៦០%នៅខែកុម្ភៈ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុត្រជាក់ នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្តប់មកលើកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២២ ខែវិច្ឆិកា។

ប្រភពដដែលបានឲ្យដឹងថា ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ចាប់ពីសប្តាហ៍ទី១ខែធ្នូ ដល់សប្តាហ៍ទី៣ខែធ្នូ ឆ្នាំ ២០២១។ ក្នុងអំឡុងពេលនោះ មានពេលខ្លះអាកាសធាតុអាចនឹងចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចន្លោះពី ១៧អង្សាទៅ ១៩អង្សា នៅតំបន់ជួយភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ ចំណែកបណ្តារាជធានី និងខេត្តដទៃទៀត សីតុណ្ហភាពរង្វង់ ១៩អង្សា ទៅ២១អង្សា។

លើសពីនេះទៀត អាកាសធាតុនឹងចុះត្រជាក់លើកទី២ ចាប់ពីសប្តាហ៍ទី៤ខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ ២០២២។ ក្រសួងបញ្ជាក់ថា ក្នុងឡុងពេលនេះ មានថ្ងៃខ្លះអាកាសធាតុចុះត្រជាក់ជាប់ៗគ្នាច្រើនថ្ងៃ ក្នុងរង្វង់ ១៥អង្សា ទៅ១៧អង្សា នៅតំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន។

ដោយឡែកបណ្តារាជធានីខេត្តដទៃទៀត សីតុណ្ហភាពរង្វង់ ១៨ទៅ ២០អង្សាសេ។ ក្រសួងធនធានទឹក បានអះអាងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ។

អ្នកជំនាញសុខភាព បានណែនាំឲ្យពលរដ្ឋថែរក្សាសុខភាពនាអាកាសធាតុចុះត្រជាក់នេះ ស្របពេលដែលជំងឺកូវីដ-១៩ នៅបន្តឆ្លងប្រចាំថ្ងៃជាង ៣០នាក់ នៅថ្ងៃទី ២២ ខែវិច្ឆិកានេះព្រោះដោយសារជំងឺនេះ ចូលចិត្តរស់នៅក្នុងភាពត្រជាក់៕

ប្រភពអត្ថបទ៖ កម្ពុជាថ្មី

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: Content is protected !!