Daily TH

Just another WordPress site

សង្គម

ឡូយណាស់! ខេត្តមួយនេះមាន​រោងចក្រ​ផលិត​ស្ករ​អំពៅ ប្រើប្រាស់​កម្លាំង​ពលកម្ម​រាប់​ពាន់នាក់

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានស្នើឲ្យក្រុមហ៊ុនផលិតស្ករអំពៅបង្កើនទុនវិនិយោគបន្ថែមទៀត ដើម្បីចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលលើកស្ទួយ​ជីវភាព​គ្រួសារ។ លោក វ៉ា ថន បានថ្លែងក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យអំពីវឌ្ឍនភាពនៃការដាំដុះដំណាំអំពៅនិងរោងចក្រផលិតស្ករអំពៅ របស់ក្រុមហ៊ុនកាមាដេនូវេឈ័រ សហការជាមួយក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង ឯ.ក ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះកាលពីថ្ងៃទី២១វិច្ឆិកា។

លោក វ៉ា ថន បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិយោគរោងចក្រផលិតស្កអំពៅរបស់ក្រុមហ៊ុន កាមាដេនូវេឈ័រ ដែលបានខិតខំជំរុញឲ្យខ្សែច្រវាក់ផលិតកម្មស្ករអំពៅនាំមុខគេនៅកម្ពុជាសម្រេចទទួលបានជោគជ័យ ទាំងលើផលិតកម្មដាំដុះ និង កែច្នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

លោកអភិបាលខេត្តបានបន្តថា ក្រុមហ៊ុនបានស្រូបយកកំលាំងពលកម្មក្នុងស្រុក និងជួយកំណើនសេដ្ឋកិច្ចគ្រួសារ ខណៈដែលវិស័យមួយចំនួនកំពុងជួបវិបត្តដោយសារជំងឺឆ្លងកូវីដ-១៩។ ៊

លោកអភិបាលខេត្តចាត់ទុក​វិស័យឯកជនគឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដំណាំអំពៅ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចូលរួមបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន បានចំនួនជាងមួយពាន់នាក់ក្នុងពេលបច្ចុប្បន្ន ហើយសង្ឃឹមថាចំនួននឹងមានការកើនឡើងនៅរដូវប្រមូលផលខាងមុខនៅបំណាច់ឆ្នាំនេះ។

ទន្ទឹមនេះ លោកអភិបាលខេត្តបានស្នើឲ្យក្រុមហ៊ុន គួរបង្កើនទុនវិនិយោគធ្វើយ៉ាងណា ប្រើប្រាស់ដីឲ្យអស់លទ្ធភាព ដើម្បីបង្កើតជាពហុប្រយោជន៍ឲ្យអស់សក្តានុពល និងជាពិសេសចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋយើងមានការងារ ទទួល​បានប្រាក់ចំណូលសមរម្យ ធ្វើឲ្យកម្រិតជីវភាពល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកនាយកក្រុមហ៊ុនកាមាដេនូវេឈ័រ បានមានប្រសាសន៍ថា ជាជំហានដំបូងក្រុមហ៊ុនបានដាំដុះអំពៅចំនួន​៣០០០​ហិកតា​ហើយជាបន្តបន្ទាប់ទៀតនឹងពង្រីកការដាំដុះអនុវត្តតាមផែនការចំនួន១០០០០ហិកតា ដោយប្រើប្រាស់កម្មករចំនួន​២០០០​នាក់។

នៅរដូវប្រមូលផលខាងមុខ ក្រុមហ៊ុនអាចស្រូបយកកម្លាំងពលកម្មតាមបណ្តាក្រុងស្រុក សម្រាប់ធ្វើការក្នុងចម្ការ និងរោងចក្របន្ថែមទៀត។

ប្រភព៖ កម្ពុជាថ្មី

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: Content is protected !!