Daily TH

Just another WordPress site

អន្តរជាតិ

កុំប្រហែសអោយសោះ! ប្រទេសចិន កំពុងប្រយុទ្ធជាមួយការផ្ទុះវីរុសកូវីដបំប្លែងខ្លួន ទ្រង់ទ្រាយធំបំផុត

អាជ្ញាធរចិនបាននិយាយថា ការឆ្លងក្នុងសហគមន៍ថ្មីចំនួន៣២ករណី ត្រូវបានរាយការណ៍នៅថ្ងៃទី១៤ខែវិច្ឆិកា ដែលភាគច្រើនគឺនៅក្នុងទីក្រុង Dalian ភាគឦសាន។ តួលេខនោះធ្វើឲ្យករណីឆ្លងក្នុងសហគមន៍សរុប ចាប់តាំងពីថ្ងៃទី១៧ខែតុលាមក កើនដល់១,៣០៨ករណី ពោលគឺលើសការឆ្លងក្នុងសហគមន៍ដែលមានចំនួន១,២៨០ករណី នៅពេលផ្ទុះវីរុសបំប្លែងខ្លួន Delta កាលពីរដូវក្តៅ។

នេះ​គឺជា​ការ​ឆ្លង​រាលដាល​នៃវីរុសបំប្លែងខ្លួន Delta ទ្រង់ទ្រាយធំបំផុតរបស់​ប្រទេស​ចិន ដែល​បាន​ប៉ះពាល់​ដល់​ខេត្ត តំបន់ និង​ក្រុង​ចំនួន២១។

ថ្វីបើវាមានទំហំតូចជាងការផ្ទុះឡើងនៅក្នុងប្រទេសផ្សេងទៀតក៏ដោយ ប៉ុន្តែអាជ្ញាធរចិនមានក្តីព្រួយបារម្ភ ក្នុងការទប់ស្កាត់ការឆ្លងបន្ថែមទៀតក្រោមគោលការណ៍មិនអត់ឱនរបស់រដ្ឋាភិបាល។

តំបន់ជាច្រើនបានទប់ទល់នឹងការផ្ទុះវីរុសក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការផ្ទុះឡើងនាពេលថ្មីនេះ ដោយសារការអនុវត្តយ៉ាងរហ័សដូចជាការតាមដានទំនាក់ទំនងយ៉ាងហ្មត់ចត់ ការធ្វើតេស្តមនុស្សជាច្រើនលើកនៅក្នុងតំបន់ហានិភ័យ ការបិទកន្លែងកម្សាន្តនិងទីកន្លែងវប្បធម៌ និងការរឹតបន្តឹងលើវិស័យទេសចរណ៍ និងការដឹកជញ្ជូនសាធារណៈ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Wu Liangyou មន្ត្រីនៅគណៈកម្មាធិការសុខភាពជាតិបាននិយាយថា ទីក្រុង Dalian នៅតែបិទខ្ទប់ក្នុងការតស៊ូជាមួយវីរុសនេះ។

ចាប់តាំងពីអ្នកជំងឺក្នុងទីក្រុង Dalian ត្រូវបានរាយការណ៍កាលពីថ្ងៃទី៤ខែវិច្ឆិកា ទីក្រុងកំពង់ផែដែលមានប្រជាជនចំនួន៧.៥លាននាក់មួយនេះ បានរកឃើញការឆ្លងក្នុងសហគមន៍ជាមធ្យម២៤ករណីក្នុងមួយថ្ងៃ ច្រើនជាងទីក្រុងដទៃទៀតរបស់ប្រទេសចិន។

គិតត្រឹមថ្ងៃទី១៤ខែវិច្ឆិកា ប្រទេសចិនដីគោកបានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ-១៩ចំនួន៩៨,៣១៥ ករណីនិងមានអ្នកស្លាប់ចំនួន៤,៦៣៦នាក់៕

ប្រភព៖ កម្ពុជាថ្មី

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: Content is protected !!