ភូមិមួយនៅខេត្តកំពង់ធំ ផ្ទុះមានអ្នកឆ្លងកូវីដច្រើនបំផុតមិនធ្លាប់មាន។ អ្នកភូមិទ្រាលចំនួន ០៥ នាក់ ក្នុងខេត្តកំពង់ធំ ត្រូវបានក្រសួងសុខាភិបាលប្រកាសបានឆ្លងកូវីដ ១៩។ ក្នុងចំណោមអ្នកភូមិទាំង ០៥ នាក់ ដែលរកឃើញឆ្លងក៏មានកុមារាអាយុ ០៩ ឆ្នាំម្នាក់។
នេះជាលើកដំបូងដែលខេត្តកំពង់ធំ ផ្ទុះមានអ្នកឆ្លងច្រើនបំផុតត្រឹមរយៈពេលមួយថ្ងៃ។
ជនរងគ្រោះទាំង ០៥ នាក់ដែលឆ្លងកូវីដនៅខេត្តកំពង់ធំមាន៖
-កុមារាជនជាតិខ្មែរអាយុ ០៩ រស់នៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ
-ស្រ្តីជនជាតិខ្មែរអាយុ ១៩ ឆ្នាំ រស់នៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ
-ស្រ្តីជនជាតិខ្មែរអាយុ ៤៨ ឆ្នាំ រស់នៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ
-ស្រ្តីជនជាតិខ្មែរអាយុ ២០ ឆ្នាំ រស់នៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ
-ស្រ្តីជនជាតិខ្មែរអាយុ ១៦ ឆ្នាំ រស់នៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ
បច្ចុប្បន្នអ្នកជំងឺទាំង ០៥ នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ៕