សង្គម

ប្រពៃណាស់!ឯកឧត្ដម គួច ចំរើន ប្រកាសឱ្យបញ្ឈប់ការយកភាស៊ី ចំពោះពលរដ្ឋលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អី

ដើម្បីបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាព ក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់ លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងការអនុវត្តតាមខ្លឹមសារសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងត្រូវ ៖

ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន . ឱ្យបញ្ឈប់ការយក ភាស៊ី និង សេវាផ្សេងៗ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញែង កញ្ជើ ល្អី និងត្រូវបង្កលក្ខណៈ ងាយស្រួលដោយរៀបចំទីតាំងសមស្របដល់បងប្អូនប្រជាពលរដ្ឋ ដែលរកស៊ីលក់ដូរឥវ៉ាន់ កំប៉ិកកំប៉ុកតាមកញែង កញ្ជើ ល្អី

ណែនាំដល់ប្រធានផ្សារអ្នកគ្រប់គ្រងផ្សារត្រូវអនុវត្តការប្រមូលចំណូល តាមរយៈការបង់ភាស៊ី និងការបង់ថ្លៃជួល តូប រានី ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅ បន្ទុក

ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារត្រូវលើកស្លាកតារាងតម្លៃភាស៊ីនៅតាមទីផ្សារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

អាស្រ័យហេតុនេះ សូមលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក អនុវត្តឱ្យមាន ប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ប្រភពអត្ថបទ៖ sabaynews