(ភ្នំពេញ)៖ លោក ឌួង ឆាយ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចចិត្តទៅសាងផ្នួសជាព្រះសង្ឃ ដើម្បីសិក្សាពីព្រះធម៌ក្នុងសំណាក់ព្រះពុទ្ធសាសនា ដោយប្រកាសថា ចង់លាងបាបក.ម្ម ក្រោយខ្លួនវាយអតីតភរិយា និងអស់គោរម្យងារជាឧកញ៉ា។
តាមរយៈ Facebook ផ្លូវការ, លោក ឌួង ឆាយ បានបង្ហោះរូបភាពក្នុងភេទជាសង្ឃ ដោយបន្ថែមខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំបានសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និងលាងបា.បក.ម្ម។ ក.ម្មពៀរទាំងឡាយ សូមអហោសក.ម្មឲ្យខ្ញុំបាទផង»។
សូមជម្រាបថា ថ្មីៗនេះអតីតឧកញ៉ា ឌួង ឆាយ ត្រូវបានអតីតភរិយាបង្ហោះវីដេអូដោយបង្ហាញអំពើ.ហឹ.ង្សា។ បន្ទាប់មកលោកត្រូវបានប្រមុខរដ្ឋស្តីពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យដកគោរម្យងារជាឧកញ៉ា៕
