សង្គម

រំភើបជំនួស! នាយប្រុញ មានសង្ឃឹមហើយ ពេលនេះ ឯកឧត្តម ពេជ្រ ស្រស់ ប្រកាសសង់ផ្ទះថ្មីអោយនាយ ហើយថែមទាំងបាន….

ជាជាក់ថាប្រិយមិត្តមួយចំនួនពិតជាបានមើល និងសើចជាមួយនឹង នាយប្រុញ ដែលនាយតែងតែចេញមុខនៅក្នុងវីដូអូក្នុងបណ្តាញធំៗដូចជាយូធូប និងហ្វេសបុក ជាមួយពាក្យកំប្លែងៗជាច្រើនប្លែកៗ។

គួរបញ្ជាក់ថាសព្វថ្ងៃនាយប្រុញ មានជីវភាពលំបាកខ្លាំង ដោយមានឪពុកជាជនពិការផងដែរ ដោយនាយរស់នៅឯភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ដោយលែកដោយអាណិតខ្លាំងពេក នៅមុននេះបន្តិចឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានចិត្តសប្បុរសថានឹងសង់ផ្ទះអោយនាយប្រុញ ដោយឯកឧត្តមបានរៀបរាប់ថា: ញុំបានឲ្យក្រុមការងារខ្ញុំទាក់ទងក្មួយប្រុញហើយ ដើម្បីជួយធ្វើកូនផ្ទះជូនពួកគាត់ឲ្យបានសមរម្យ

ជាងផ្ទះគាត់បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់ គឺលំបាកពេកហើយ រួមទាំងឪពុកគាត់ពិការ ថែមទៀតផង ហើយបើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះជូនពួកគាត់ជាមួយខ្ញុំបាន។ ម្នាក់បន្តិច គឺដើម្បីស្នាមញញឹមជនក្រីក្រ 🙏🙏🇰🇭 លេខABAខ្ញុំ 070777771៕