សង្គម

ដំណឹង! សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំឲ្យមានការឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែត្រូវចៀសវាងការជួបជុំ ដោយបន្តអនុវត្តនូវវិធានទាំងនេះ

នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីពី ​ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និង វិធានការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកនេះ ។ ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ នឹងចាប់ផ្តើមពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្នុងនោះដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ស្របពេលដែល ព្រិត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងបន្តរីករាលដាលនៅឡើយនោះ ​រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការមួយចំនួនពាក់ព័ន្ធនឹងការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចំនួន ៣ ថ្ងៃ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិត បទដ្ឋានជាធរមានដោយចែងតាមសារាចរណែនាំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុញ្ញាតឱ្យមន្ត្រី បុគ្គលិកនៃស្ថាប័នរដ្ឋទាំងអស់ឈប់សម្រាករយៈពេល ៣ ថ្ងៃ តាមកាលបរិច្ឆេទដូច បញ្ជាក់ខាងលី ហើយចំពោះបុគ្គលិក កម្មករ និយោជិតនៃវិស័យឯកជនអាចត្រូវបានធ្វើឡើងតាមជម្រើស ២ យ៉ាង អាស្រ័យទៅតាមការស្រុះស្រួលគ្នារវាងនិយោជក និងបុគ្គលិក កម្មករ និយោជិតនរោងចក្រ សហគ្រាសនីមួយៗដូចជា៖

ទី១ . ឈប់សម្រាកការងាររយៈពេល ៣ ថ្ងៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណី ជាតិ តាមកាលបរិច្ឆេទដូចបានបញ្ជាក់ខាងលើ ។

ទី២. និយោជកត្រូវពិភាក្សាជាមួយកម្មករ និយោជិតបន្តធ្វើការជាធម្មតា ហើយលើកការឈប់សម្រាករយ:ពេល ៣ ថ្ងៃនេះ ទៅអនុវត្តរួមជាមួយការឈប់សម្រាកក្នុងពិធី បុណ្យភ្ជុំបិណ្ឌ ឬ ថ្ងៃឈប់សម្រាកណាមួយនាពេលខាងមុខវិញ តាមការព្រមព្រៀង គ្នាស្របទៅតាមច្បាប់ស្តីពីការងារ។ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈត្រូវ ចេញសេចក្តីណែនាំបន្ថែមលើការអនុវត្តនេះស្របទៅតាមច្បាប់ស្តីពីការងារ។

សូមអានសេចក្តីលម្អិតខាងក្រោម៖