សង្គម

សូមសរសើរ! ម្ចាស់ផ្ទះជួលមួយរូប​ ប្រកាសមិនយកថ្លៃឈ្នួលផ្ទះ​ ៣​ ខែ​ដេីម្បីជួលសម្រាលបន្ទុកក្នុងវិបត្តិកូវីដ១៩

ស្ថានភាពកូវីដ១៩ បានធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកស្ទើគ្រប់គ្នា ដោយឡែកអ្នកជួលផ្ទះម្តុំសង្កាត់ស្វាយរលំអួលដើមកនិយាយមិនចេញបន្ទាប់ពីរកលុយបង់ថ្លៃជួលផ្ទះមិនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែគួរឲ្យសរសើរទឹកចិត្តម្ចាស់ផ្ទះជួលរបស់ពួកគាត់ដែលមានចិត្តមេត្តាធម៌ និងការយល់យោគ សម្រេចមិនយកថ្លៃឈ្នួលរយៈពេល ៣ខែ ( (មិនា មេសា ឧសភា) ដោយប្រាប់ឲ្យពួកគាត់ចេញថ្លៃទឹកភ្លើងដោយខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ខាងក្រោមជាអត្ថន័យទាំងស្រុងរបស់គាត់

នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មិនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ

-គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរលាយឆាប់ៗ ។ អរគុណស្ថាបនិក ២០ កុម្ភៈ

-បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន) ៕