សង្គម

អ្នកសៀមរាបប្រាប់តៗគ្នាផង! បើពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដឈ្មោះ ម៉ាប់ វុន ត្រូវតេទៅលេខ ៣ខ្សែនេះ

រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីប្រកាសបិទទីតាំងសម្រាកព្យាបាល ៤ កន្លែងក្នុងខេត្តសៀមរាប និងអំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធជាមួយបុរសវិជ្ជមានកូវីដ១៩ ឈ្មោះ ម៉ាប់ វុន សហការជាមួយគ្រូពេទ្យដើម្បីយកសំណាកជាបន្ទាន់។

រាល់អ្នកដែលបានប៉ះពាល់ជាបុរសវិជ្ជមានខាងលើ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ និងទំនាក់ទំនងផ្តល់អត្តសញ្ញាណ និងលេខទំនាក់ទំនង មកអាជ្ញាធរមានសមត្ថកិច្ច តាមរយៈ ៖ +855 95 773 223 / +855 12 522 427 / +855 66 364 646 និងយកសំណាកនៅមណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យ។

ចំពោះទីតាំងដែលពាក់ព័ន្ធ និងបានបិទមាន ៤ទីតាំង ៖

១. មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាបនៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប (ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១)

២ មន្ទីរពហុព្យាបាលសុខភាព (ចាប់ពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១)

៣. បន្ទប់ពិគ្រោះព្យបាលជំងឺ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់(ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១)

៤. បន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ នៅផ្សារភូមិភាគ៤(ចាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១)

គួរបញ្ចាក់ឲ្យដឹងដែរថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមានកូវីដ១៩ បុគ្គលទី២ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ម៉ាប់ វុន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានវិលត្រឡប់មកខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ៕