សង្គម

អាណិតណាស់! ទារិកា អាយុ២ខែ បានឆ្លងកូវីដ១៩ ពី បុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី

ទារិកា អាយុទើប ២ ខែ បានប្រកាសចេញពីអាជ្ញាធររដ្ឋបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី ២១ ខែមីនា ២០២១ នេះថា

បានវិជ្ជមានវីរុសកូវីដ ១៩ ដោយឆ្លងពីបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ។ ក្នុងនោះក៏មានមនុស្ស ៥ នាក់ផ្សេងទៀតនៅទីតាំងខាងលើនេះ បានរកឃើញថាមានវិជ្ជមានកូវីដ ១៩ ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បើតាមសេចក្ដីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅសង្កាត់រងទី១ នៃសង្កាត់ស្ទឹងមានជ័យទី២ បានបញ្ជាក់នៅព្រឹកថ្ងៃទី ២១ មីនា ២០២១ នេះថា អ្នកវិជ្ជមានកូវីដ ទាំង ៦នាក់ខាងលើនេះ គឺបានឆ្លងពីឈ្មោះ ស៊យ អ៊ុយ ភេទប្រុស អាយុ ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស៊ីន ទ្រី ។

ការរាលដាលនេះ គឺស្ថិតនៅទីតាំងផ្ទះគំរូរបស់អង្គការស្កុត ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោកចៅសង្កាត់រងទី ១ ក៏បានធ្វើការអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងពិសេសបំផុតនោះ គឺមិនត្រូវទៅសួរសុខទុក្ខអ្នកដែលកំពុងធ្វើចត្តាឡីស័កនោះទេ ដើម្បីបង្កាកុំឱ្យមានការរាលដាលកាន់តែខ្លាំង ៕

ប្រភពអត្ថបទ៖ sabaynews