សង្គម

ការពារកូនៗឱ្យមែនទែន! យប់មិញក្មេងប្រុស-ស្រី ៣ នាក់ទៀតឆ្លងកូវីដ ដឹកទៅពេទ្យបន្តកន្ទុយគ្នា

នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៥៤ នាក់ មានករណីនាំចូល ១ នាក់។ ក្នុងនោះដែរក៏មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ១៨ នាក់ ផងដែរ ។

ដោយឡែកមានក្មេងចំនួន៣នាក់ ដែលឆ្លងកូវីដ១៩ព្រឹកនេះ ដែលក្នុងនោះមានក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ និងក្មេងប្រុស អាយុ ១៣ ឆ្នាំ ១នាក់ និងក្មេងស្រីអាយុ ១៣ឆ្នាំ ម្នាក់ទៀត ដែលពួកគាត់សុទ្ធតែរស់នៅក្នុងក្រុងភ្នំពេញ។

តាមសេចក្ដីប្រកាសដដែលនេះ គិតត្រឹមព្រឹកថ្ងៃទី ២០ មីនា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ១១១៥ នាក់ហើយ ។ ដោយឡែកចំនួនអ្នកដែលបានរកឃើញសរុបទូទាំងប្រទេសតាំងពីលើកដំបូង រហូតមកដល់ពេលនេះ គឺមានចំនួន ១៦៣២ នាក់ ៕