សង្គម

កម្សត់ណាស់!ស្វាមី ព្រមទាំងកូនចៅមិនអាចបានជួបមុខ មិនអាចប៉ះ ជាលើកចុងក្រោយនោះទេ ក៏ព្រោះតែជំងឺកូវីដ-១៩

មរណភាពម្តាយរបស់ក្រុមគ្រួសាររបស់តារាចម្រៀង វី ឌីណែត បានធ្វើឲ្យមហាជនកាន់តែស្រណោះស្រណោកនោះ គឺបើគិតចាប់តាំងពីថ្ងៃព្យាបាលកូវីដ-១៩ មកទល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ គឺរយៈពេលប្រមាណជា ៩ ថ្ងៃប៉ុណ្ណោះ ជំងឺឆ្លងមួយនេះបានផ្ដាច់សង្ខារអ្នកម្ដាយជាទីស្រឡាញ់របស់តារាចម្រៀង វី ឌីណែត និង ភរិយារបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី បាត់ទៅ ខណៈនឹងអ្នកជំងឺកំពុងមានជំងឺប្រចាំកាយស្រាប់ផងនោះ ។

លើសពីនោះ កញ្ញា វី ឌីណែ និង លោក ហួរ ឡាវី ដែលជាស្វាមី ព្រមទាំងកូនចៅមិនអាចបានជួបមុខ មិនអាចប៉ះ ម្តាយ ភរិយា និង ជីដូន ជាលើកចុងក្រោយនោះទេ ក៏ព្រោះតែជំងឺកូវីដ-១៩ ហើយពេលនេះ កញ្ញា វី ឌីណែត និង ប្អូនស្រីពៅកំពុងតែសម្រាកព្យាបាលកូវីដ-១៩ រីឯបងស្រីរបស់កញ្ញា និង ឪពុកក៏កំពុងធ្វើចត្តាឡីស័កផងដែរ ។