សង្គម

ថាជួយគឺជួយហើយ!ទីបំផុតលោកស្រីទ្រីដាណាបានជួបលោកតារត់ម៉ូតូឌុបដ៏កំសត់នោះហើយ

ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។

មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។

ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា បានបង្ហោះថា៖ បានជួបលោកពូ ដែលរត់ម៉ូតូឌុបនោះហើយ។ អាណិតគាត់ណាស់ សួរទៅអាយុ ៧០ឆ្នាំ តែនៅរត់ម៉ូតូឌុប រកលុយបង់បន្ទប់ជួលគេ។

គាត់មានប្រពន្ធ កូន៣នាក់ទៀត តែជាអ្នកធ្វើការអនាម័យទាំងអស់។ ឥឡូវកូវីដចឹង គាត់រត់ឌុបអត់បានទេ គាត់បានមួយថ្ងៃ 1ម៉ឺនរៀលអីហ្នឹង មិនទាន់កាត់ថ្លៃសាំងផង😢😢😢 ខ្ញុំជួយដោះស្រាយជីវភាពគាត់ ៥លានរៀល និងអាហារគ្រឿងហូបចុកប្រើប្រាស់មួយចំនួន ដើម្បីគាត់ទុកប្រើ។ គាត់នៅរត់ឌុបម្ដុំសាលាវ៉ាន់ដា បើមានឥវ៉ាន់អី រកគាត់ដឹកទៅ។

កុំភ្លេចការពារខ្លួនពីកូវីដផងបងប្អូន សង្ឃឹមថាវានឹងវិនាសរលាយបាត់ឆាប់ៗ ឱ្យបងប្អូនប្រកបមុខរបរ មានការងារធ្វើ រកចំណូលបានដូចមុនវិញ 🙏🙏🙏