សង្គម

អាណិតក្មេងតូចៗណាស់!អ្នកម្ដាយមួយរូប សុំទោសទាំងទឹកភ្នែក ខំប្រយ័ត្នណាស់ដែរ នៅតែចម្លងកូវីដទៅកូនៗ

ស្ត្រីម្នាក់រៀបរាប់ទាំងអួលដើមក អាណិតកូនស្រីទាំង៣ ដែលមកត្រូវឆ្លងជំងឺដ៏កាចសាហាវពីខ្លួនទាំងដែលលោកស្រីបានប្រយ័ត្នបំផុតហើយ។

ម្តាយដែលមានផ្ទុកកូវីដ១៩ម្នាក់ បានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលនៅលើគណនីយហ្វេសប៊ុករបស់គាត់ថា មិនគួរសោះ ម្តាយខំប្រយ័ត្នប៉ុណ្ណឹងដែរ នៅតែចម្លងទៅដល់កូនស្រីទាំងបីរបស់ខ្លួនបានទៀត ម្តាយពិតជាអាណិតកូនខ្លាំងណាស់ ឲ្យម្តាយសុំទោស នេះជាការរៀបរាប់ទាំងក្តុកក្តួលរបស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា រំដួលពោធិ៍សាត់ វេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០២១ នេះ ៕