សង្គម

គួរឲ្យអាណិតណាស់! ព្រឹកនេះ រកឃើញក្មេងៗឆ្លងកូវីដ ៨នាក់ ក្នុងនោះមានម្នាក់ទើបអាយុ ៧ខែ

នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ-១៩ នៅកម្ពុជាបានឲ្យដឹងថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៧ នាក់ទៀតហើយ ដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងដដែល បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង ៣៧ នាក់ នៅព្រឹកនេះ គឺមានក្មេងៗ ចំនួន ៨ នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖

១. កុមារីជនជាតិខ្មែរ អាយុ ១១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

២. ទារិកាជនជាតិខ្មែរ អាយុ ៧ ខែ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៣. កុមារាជនជាតិខ្មែរ អាយុ ៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ ។

៤. កុមារីជនជាតិខ្មែរ អាយុ ០៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ ។

៥. កុមារីជនជាតិខ្មែរ អាយុ ១៤ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។

៦. កុមារាជនជាតិខ្មែរ អាយុ ១៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

៧. កុមារីជនជាតិខ្មែរ អាយុ ១៤ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

៨. ទារកជនជាតិខ្មែរ អាយុ ១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

សូមអានលិខិតប្រកាសរបស់ក្រសួងនៅខាងក្រោម ៖