សង្គម

នេះហើយទឹកចិត្តលះបង់ ក្រុមស្វែងរកអ្នកពាក់ព័ន្ធកូវីដនៅកម្ពុជា គ្មានពេលសម្រាក ត្រឹមធ្មេចភ្នែកបន្តិចគឺគ្រប់គ្រាន់

ការផ្ទុះឡើង និង ការរីលរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានបណ្តាលឱ្យប្រជាជនកម្ពុជាឆ្លងបន្តបន្ទាប់គ្នាជាហូរហែ ដែលធ្វើឱ្យក្រុមគ្រូពេទ្យ និង អាជ្ញាធរមានសមត្ថកិច្ចសហការគ្នាចូលរួមទប់ស្កាត់ផ្តាច់ចរន្តឆ្លងកូវីដ-១៩ នៅកម្ពុជា ។

ទន្ទឹមនឹងនោះផងដែរ បើយើងក្រឡេកមកមើលសកម្មភាពរបស់ក្រុម «អនុគណៈកម្មការស្រាវជ្រាវ និង តាមដានបុគ្គលសង្ស័យថាមានផ្ទុកកូវីដ-១៩» វិញ ឃើញថាលះបង់មិនចាញ់ក្រុមគ្រូពេទ្យ និង អាជ្ញាធរមានសមត្ថកិច្ចប៉ុនន្មានដែរ ដោយពួកគាត់បានខិតខំស្វះស្វែងរាវរកអ្នកជាប់ពាក់ព័ន្ធ ឬ ជាប់សង្ស័យថាបានប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោលជាមួយអ្នកផ្ទុកវិជ្ជមានកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ការរាលដាលឆ្លងជាបន្ទាប់ក្នុងសហគមន៍ ។

មហាជនពិតជាមានការកោតសរសើរចំពោះការតាំងចិត្តប្តេជ្ញារបស់ពួកគាត់ បើទៅជាហត់នឿយសម្រាក់ពុំបានគ្រប់គ្រាន់ត្រឹមឆ្លៀតពេលបិតភ្នែត ដំរេតខ្លួនខ្លះៗក៏ដោយ ក៏ជាមោទកភាព និង កម្លាំងចិត្តធ្វើដើម្បីប្រជាជនកម្ពុជា ។ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Phan Sophak បានបង្ហោះសារថា «ពុះពាររុករកសមាសភាពប៉ះផ្ទាល់ប៉ះប្រយោលដើម្បីកាត់ផ្តាច់ចរន្តឆ្លង គឺជាចិត្តប្តេជ្ញារបស់កងកម្លាំង


«អនុគណៈកម្មការស្រាវជ្រាវ និង តាមដានបុគ្គលសង្ស័យថាមានផ្ទុកកូវីដ-១៩ ។ ទោះហត់នឿយ ពុំមានដំណេកគ្រប់គ្រាន់ តែមោទនភាពនឹងភារកិច្ច ។ សូមចូលរួមបេសកកម្មជាមួយពួកគាត់តាមរយៈការអនុវត្តវិធានសុខាភិបាល «៣ ការពារ ៣ កុំ» ឱ្យបានគត់មត់» ៕