Daily TH

Just another WordPress site

អន្តរជាតិ

មិនគួរទេ! ថ្មីៗនេះប្រទេសចិនសម្លា.ប់ឆ្មារស់នៅជាមួយមនុស្ស បន្ទាប់ពីតេស្តឃើញកូវីដ

រឿងរ៉ាវដ៏គួរឱ្យស្លុតចិត្តកើតមានឡើងចំពោះអ្នកស្រលាញ់សត្វចិញ្ចឹមគ្រប់គ្នានៅទូទាំងពិភពលោក ខណៈពេលដែលប្រទេសចិនមានបានសម្លា.ប់ឆ្មាដែលរស់នៅជាមួយមនុស្សបន្ទាប់ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមគេហទំព័រ abcnews.go.com ចុះផ្សាយនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទីក្រុងមួយនៅភាគខាងជើងនៃប្រទេសចិន បានសម្លា.ប់សត្វឆ្មាក្នុងផ្ទះចំនួន ៣ក្បាល បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរនៅ Harbin (ហាប៊ីន) ដែលជាតំបន់ទើបតែរកឃើញវិជ្ជមានកូវីដចំនួន ៧៥ករណីថ្មីៗនេះ បាននិយាយថាវិធានការនេះត្រូវបានធ្វើឡើង ដោយសារតែគ្មានការព្យាបាលសត្វដែលមានជំងឺនេះទេ ហើយសត្វចិញ្ចឹមក្នុងផ្ទះឆ្លងវីរុសកូវីដ១៩ នោះអាចនឹងមានគ្រោះថ្នាក់ដល់ម្ចាស់ និងអ្នករស់នៅក្នុងអគារផ្ទះល្វែងជាប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងដូចជា ម្ចាស់ឆ្មានេះផ្ទាល់ត្រូវបានតេស្តឃើញវិជ្ជមានកូវីដកាលពីថ្ងៃទី ២១ ខែកញ្ញា និងត្រូវបានយកទៅដាក់នៅដាច់ដោយឡែកពីគេ បន្ទាប់ពីទុកអាហារ និងទឹកសម្រាប់ឆ្មាទាំងបី។ ក្រោយមក បុគ្គលិកសហគមន៍ ក៏បានធ្វើតេស្តសត្វចិញ្ចឹមបន្ថែមទៀត ជាលទ្ធផលសត្វឆ្មាទាំង៣ក្បាលត្រូវរកឃើញវិជ្ជមានកូវីដ១៩ ហេតុនេះអាជ្ញាធរត្រូវអនុវត្តន៍តាមវិធានការខាងលើ បើទោះបីជាមានពាក្យបណ្តឹងឧទ្ធរណ៍តាមអ៊ីធឺណេតដោយម្ចាស់សត្វក៏ដោយ។ មិនតែប៉ុណ្ណោះរឿងរ៉ាវនេះដែរ កំពុងតែមានការជំទាស់មតិជាខ្លាំង ស្របពេលចំណង់ចំណូលចិត្តចិញ្ចឹមសត្វក្នុងផ្ទះកាន់តែមានប្រជាប្រិយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានបន្តថា យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បង្ហាញពីបញ្ហាសត្វមានហានិភ័យនៃឆ្លងរាលដាលវីរុសកូវីដ SARS-CoV-2 អាចចម្លងពីមនុស្ស តែត្រូវបានគេកំណត់ការឆ្លងនេះក្នុងកម្រិតទាប ទោះបីជាគេដឹងថា សត្វក្នុងស្ថានភាពខ្លះគឺរស់នៅស្និទ្ធជាមួយនឹងមនុស្សក៏ដោយ។ មូលហេតុនេះហើយ CDC បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា“ មនុស្សដែលមានការសង្ស័យ ឬត្រូវបានបញ្ជាក់ថាមានជំងឺកូវីដ -១៩ គួរតែចៀសវាងការទាក់ទងជាមួយសត្វសត្វចិញ្ចឹមរបស់ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ អង្គការសត្វ PETA ក៏ធ្លាប់បាននិយាយដែរថា សត្វគួរតែត្រូវបានព្យាបាលដូចមនុស្សដែរ ព្រោះថាមិនបានឃើញភស្តុតាងបង្ហាញថា មនុស្សបានឆ្លងវីរុសពីសត្វឆ្មាទេ។ អង្គការសត្វ PETA ដាស់តឿនដាស់តឿនទៅកាន់ម្ចាស់ចិញ្ចឹមសត្វគ្រប់រូបឱ្យមានការប្រុងប្រយ័ត្ន មិនគួរឱ្យអ្នកក្រៅប៉ះពាល់ ឬលេងសត្វចិញ្ចឹមរបស់អ្នកឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងន័យនេះចង់បង្ហាញថា អ្នកមិនដឹងទេថា បុគ្គលនោះមានផ្ទុកវីរុសកូវីដ ឬអត់ទេ ប្រសិនណាបើគេមានផ្ទុកវីរុស ទោះអ្នកមិនបានចាប់ដៃជាមួយបុគ្គលនោះមែន តែបើគេលេងសត្វចិញ្ចឹមរបស់អ្នក ហានិភ័យឆ្លងអាចនឹងកើតមានដូចគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ ក្នុងទិសដៅថែរក្សា និងការពារសត្វជាទីស្រលាញ់របស់អ្នកឱ្យជៀសឆ្ងាយពីជំងឺកូវីដ១៩ សូមមេត្តា បន្តប្រកាន់ភ្ជាប់នូវវិធានការដែលក្រសួងបានណែនាំ ដោយអនុវត្តន៍ខ្លួនឯងផង និងគិតគូរដល់សត្វចិញ្ចឹមរបស់លោកអ្នកផង។ ក្នុងគោលបំណងការពារកុំឱ្យមានបញ្ហាដូចជា ការសម្លា.ប់ឆ្មា ដោយជាឧទាហរណ៍មួយនៃវិធានការណ៍ដ៏ធ្ងន់ធ្ងរដែលប្រទេសចិនបានចាត់ចែង ដើម្បីកំចាត់មេរោគ បើទោះបីអត្រានៃការឆ្លងនៅតែទាបជាងប្រទេសដទៃទៀតក៏ដោយ៕

ប្រភពអត្ថបទ Healthy Cambodia

error: Content is protected !!