សង្គម

គ្រូពេទ្យខ្មែរខ្លាំងមែន!! នៅព្រឹកនេះ ស្វាយរៀង អស់អ្នកជំងឺកូវីដ១៩ ពីពេទ្យហើយ ក្រោយស្ត្រីវៀតណាម ២ នាក់ បានជាសះស្បើយ…

នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីពីការជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៥៨ នាក់ ក្នុងនោះមានស្ត្រីជនជាតិវៀតណាម ២ នាក់ផងដែរ ដែលបានឆ្លងកូវីដ-១៩ និង បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង ពេលនេះត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលតេស្តអវិជ្ជមានចំនួន ២ លើក ។

បន្ទាប់ពីស្រ្តីជនជាតិវៀតណាមទាំង ២ នាក់ខាងលើនេះបានជាសះស្បើយរួចហើយ ថ្ងៃនេះនៅខេត្តស្វាយរៀងអស់អ្នកជំងឺកូវីដ-១៩ ពីពេទ្យហើយ ។ គួរឱ្យដឹងដែរថា ស្ដ្រីជនជាតិវៀតណាម ២ នាក់ ខាងលើ ទី ១ ឈ្មោះ Dinh Thi Xuon Nhi ភេទស្រី អាយុ ២៧ ឆ្នាំ និង ទី ២ ឈ្មោះ Nguyen Ngoc Xia ភេទស្រីអាយុ ២៨ ឆ្នាំ មានទីតាំងស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ ។

គួររំឭកបន្ថែមផងដែរថា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ត្រីវៀតណាមទាំង ២ នាក់ បានធ្វើដំណើរតាមរថយន្តតាក់ស៊ី ពីភ្នំពេញទៅក្រុងបាវិត នៅក្នុងគោលបំណងត្រឡប់ទៅកាន់ប្រទេសវៀតណាម តាមច្រកបាវិត តែដោយខ្វះឯកសារ ។ បន្ទាប់ពីធ្វើតេស្តវិជ្ជមានកូវីដ-១៩ ស្ត្រីទាំង ២ នាក់ខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ៕

សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម ៖