លោក ផែន វណ្ណៈ ចាងហ្វាងការផ្សាយរបស់គេហទំព័រ Pheng Vannak News បានធ្វើការសុំទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ខណៈលោកបានលើកឡើងថា
ការអត្ថាអធិប្បាយរបស់លោកកាលពីថ្ងៃទី១៤ និង ១៥ ខែមីនា កន្លងមកនេះ មិនមានចេតនាប្រមាថព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងប្រទេស ឬ ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាទេ ដោយគ្រាន់តែចង់បានយុត្តិធម៌ សម្រាប់ជនរងគ្រោះតែប៉ុណ្ណោះ។
លិខិតសុំទោសជាសាធារណៈនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានរិះគន់ខ្លាំងៗពីសាធារណៈជន ខណៈនៅរសៀលថ្ងៃនេះគណៈសង្ឃខេត្តសៀមរាប ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសពីបទប្រមាថសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ដោយសារលោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមផេករបស់លោកថា “បើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្ដឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង”។
នៅព្រលប់ថ្ងៃទី១៨ ខែមីនានេះដែរ ក្រសួងព័ត៌មានក៏បានប្រកាសលុបចោលអាជ្ញាប័ណ្ណ គេហទំព័រឈ្មោះ www.phengvannaknews.com បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
អានពិស្តារៈ
