សង្គម

ថាមែនៗ!មិញៗនេះភេទទី ៣ សុខ ពិសីតូច រកឃើញឆ្លងកូវីដ-១៩ ក្រោយប៉ះពាល់ កក្កដា សុភ័ណ្ឌ

តាមការបង្ហោះពីផេកសិល្បករកម្ពុជានៅល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កញ្ញាភេទទី ៣ សុខ ពិសីតូច បានឆ្លងកូវីដ-១៩ ម្នាក់ទៀតហើយ បន្ទាប់ពីប៉ះពាល់ជាមួយ កក្កដា សុភ័ណ្ឌ ដែលរកឃើញឆ្លងកូវីដ-១៩ កាលពីកន្លងទៅនេះ ។

នាល្ងាចនេះដែរ កញ្ញា យេយេ ដែលជាតារាសម្តែងភេទទី ៣ បាននិយាយបញ្ជាក់ថា សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ជាមួយ សុខ ពិសីតូច មេត្តាទៅពិនិត្យឱ្យបានបន្ទាន់ ព្រោះពេលនេះគាត់បានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ហើយគាត់កំពុងតែធ្វើដំណើរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕