សង្គម

ព្រះសង្ឃ និងអ្នកស្នាក់នៅ ១៥០វត្ត​ទូ​ទាំង​រាជធានី រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ​​១៤១​អង្គ​/​នាក់

ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្តអារាមចំនួន ១៥០វត្ត​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ក្រោយពីសម្រុកធ្វើតេស្តយកសំណាក បានរក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ​ចំនួន​ ១៤១​អង្គ​/​នាក់ ក្នុង​ចំណោម​អ្នក​យក​សំណាក​ចំនួន ​៨៩៧៥​អង្គ​/​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ លោក ទេព គង្គា បានឱ្យអ្នកព័ត៌មានដឹងថា ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​សិស្ស​និស្សិត​ស្នាក់​នៅ​តាម​វត្ត​ក្នុង​រាជធានី​ភ្នំពេញ បានយកសំណាករកមេរោគកូវីដ-១៩​ រួចរាល់​អស់ហើយ គឺ​មានចំនួន​ ៨៩៧៥​អង្គ​/​នាក់ ក្នុង​ចំណោម​វត្ត​ចំនួន​១៥០​វត្ត។
​ក្រុមការងារ​សុខាភិបាល បានពិនិត្យរក​មេរោគ​កូ​វី​ដ​-១៩ ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​ ចំនួន​១៤១​អង្គ​/​នាក់ ក្នុង​នោះ​ព្រះសង្ឃ​មាន​ចំនួន​៩៧អង្គ អាចារ្យ​ចំនួន​៩​នាក់ ដូនជី​តាជី​ចំនួន​១៥​នាក់ និងសិស្ស​និស្សិត​ចំនួន​២០​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកប្រធានមន្ទីរបាន​បន្ត​ថា បើ​តាម​តួលេខ​ពិតប្រាកដ ព្រះសង្ឃ​នៅ​រាជធានី​ភ្នំពេញ មាន​ជិត ​៨​ពាន់​អង្គ ប៉ុន្ដែ​មាន​ព្រះសង្ឃ​ប្រមាណ ​៥០០​អង្គ​បាន​និមន្ត​ទៅ​ក្រៅប្រទេស ដោយ​ជាប់​ការ​បិទ ឬធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ និង​​មាន​ព្រះសង្ឃ​មួយ​ចំនួន​បាន​និមន្ត​ទៅ​តាម​ខេត្ត​រួច​ចូល​ព្រះ​វស្សា​នៅ​ទីនោះ​តែ​ម្ដង។ ជាក់ស្ដែង​ព្រះសង្ឃ​នៅ​ពេល​នេះ​ មាន​ចំនួន​ ៧៦១៧​អង្គ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទេព គង្គា បាន​បញ្ជាក់​ថា វត្ត​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ​១៥៤​វត្ត តែ​ពេល​នេះ​វត្ត​ដែល​យក​សំណាក​រក​មេរោគ​កូ​វី​ដ-​១៩ ​មាន​ចំនួន​១៥០​វត្ត ចំណែក​៤​វត្ត​ទៀត មាន​វត្ត​ខ្លះ​បាន​យក​សំណាក​រួច​ហើយ និង​វត្ត​ខ្លះ​មាន​លទ្ធភាព​យកសំណាក​ខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា សម្តេច​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ប្រកាស​ឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​នៅ​វត្ត​អារាម​នៅ​រាជធានី​ភ្នំពេញ និង​បាន​រក​ឃើញ​ថា ស្ទើរតែ​ពាក់កណ្តាល នៃ​វត្ត​សរុប នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ គឺ​មាន​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩។ នៅ​ក្នុង​សារ​សម្លេង​ពិសេស​មាន​រយៈពេល​ជិត ៣០នាទី សម្តេច​តេ​ជោ ហ៊ុន សែន បាន​គោរព​ក្រាបថ្វាយបង្គុំ ដល់​សម្តេចព្រះសង្ឃរាជ​ទាំង​ពី​គណៈ សម្តេចព្រះ​សង្ឃនាយក សម្តេច​ព្រះសង្ឃ​នាយករង ក៏​ដូច​ជា​បងប្អូន​ជនរួមជាតិ​ជា​ពុទ្ធ​បរិ​ស​ទ្ធ​ខ្មែរថា នេះជា​រឿង​ពិត​គួរ​ឱ្យ​សោកស្តាយ ដែល​ថ្ងៃនេះ គឺជា​ថ្ងៃ​បិណ្ឌ​ទី ៤ ដែល​បងប្អូន​មិន​បាន​ប្រារព្ធ​នូវ​ពិធី​កាន់បិណ្ឌ ឆ្ពោះទៅ​រក​បុណ្យ​ភ្ជុំ ដោយសារ​តែ​រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩។ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បន្ត​ថា ការ​ចាប់ផ្តើម​របស់​យើង គឺ​ទាក់ទិន​ជាមួយនឹង​ការ​ឆ្លង​រីក​រាលដាល នៃ​កូ​វី​ដ​-១៩ ហើយ​ដែល​ម្សិលមិញ​នេះ ខាង​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​នៅគ្រប់​វត្ត ស្ទើរតែ​ពាក់កណ្តាល​នៃ​វត្ត នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​គឺ​មាន​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩ រួចទៅហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ កម្ពុជាថ្មី