សង្គម

សោកស្តាយ! បងប្រុស ពេជ្រ ផាន្នីដេត ទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅក្រៅប្រទេស

ថ្មីៗនេះអតីតអ្នកអានព័ត៌មាន ពេជ្រ ផានី្នដេត បានសម្តែងអារម្មណ៍តក់ស្លុតជាខ្លាំង ក្រោយពីបានដឹងថាបងប្រុសរបស់អ្នកនាងបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេជ្រ ផាន្នីដេត ដែលពេលនេះកំពុងរស់នៅយ៉ាងមានក្តីសុខនៅសហរដ្ឋអាមេរិកនោះ បានបង្ហាញរូបភាពបុរសម្នាក់ដោយអះអាងថាជាបងជីដូនមួយបានទទួលមរណភាពកាលពីពេលថ្មីៗនេះដោយសារជំងឺកូវីដ-១៩ ។

ក្នុងនោះអតីតអ្នកអានព័ត៌មានរូបនេះបានបន្ថែមទៀតថា បងប្រុសរបស់អ្នកនាងរស់នៅប្រទេសបារាំង ។ ជាមួយនឹងការបាត់បង់សាច់ញាតិជាទីស្រឡាញ់ដោយសារជំងឺកាចសាហាវមួយនេះ ពេជ្រ ផាន្នីដេត ក៏ទទួលបានការចូលរួមរំលែកទុក្ខ និង សោកស្តាយពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើន ។

ពេជ្រ ផាន្នីដេត បានបោះបង់អាជីពអានព័ត៌មាននៅទូរទស្សន៍ស៊ីធីអិនដោយមិនស្តាយស្រណោះមួយរយៈ ក្រោយពីបានរៀបការជាមួយស្វាមីជាអ្នករស់នៅសហរដ្ឋអាមេរិក ។

ពេលនេះ ពេជ្រ ផាន្នីដេត កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមីនៅប្រទេសជឿនលឿនមួយនេះ ហើយជារឿយៗនាងតែងបង្ហាញរូបភាពដ៏ស្រស់ស្អាតរួមជាមួយទិដ្ឋភាពនៅទីនោះដល់មិត្តភក្តិនៅក្នុងសង្គមហ្វេសប៊ុកផងដែរ ។