សង្គម

អុញនោះ!គ្រូបង្រៀនម្នាក់ ទទួល​លិខិត​ស្តី​បន្ទោស ក្រោយចូលរួមកម្មវិធី​មាន​អ្នក​ឆ្លង​កូវីដ១៩

ក្រសួងអប់រំ យុវជន ​និងកីឡា បានចេញលិខិតស្តីបន្ទោសគ្រូបង្រៀននៅវិទ្យាល័យអង្គតាសោមម្នាក់ ឈ្មោះ ម៉ៃ ថុនា ជាគ្រូបង្រៀនកម្រិតឧត្តមសិក្សាមុខវិជ្ជាគីមីវិទ្យាបានប្រព្រឹត្តិកំហុសឆ្គង ក្រោយចូលរួមកម្មវិធី​មួយ​មាន​អ្នក​ឆ្លង​កូវីដ១៩ ម្នាក់​ពាក់ព័ន្ធ។

ក្រោយ​ពេល​បាន​ចូលរួម​កម្មវិធី​ គ្រូបង្រៀន​រូប​នេះ​បានមកបង្រៀនហើយជួបផ្ទាល់ជាមួយសិស្សក្នុងថ្នាក់។

លិខិតស្តីបន្ទោសមានរយៈពេល ២ ឆ្នាំ ទៅលើគ្រូបង្រៀនរូបនេះ ដែលមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយសាមីខ្លួនមានការជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ប៉ុន្តែមិនបានអនុវត្តនូវវិធានការទប់ស្កាត់ការចម្លងទៅក្នុងសាលារៀន៕

ប្រភពអត្ថបទ៖ kampucheathmeydaily