សង្គម

លោក សុវណ្ណ រិទ្ធី ប្រាប់ថា “នេះជាថវិកា ថ្ងៃដំបូង ដែលខ្ញុំទទួលបានពីការខិតខំប្រឹង របស់ខ្ញុំរាល់ថ្ងៃនេះ ដើម្បីកូនៗរបស់ខ្ញុំ ត្បិតតែវាមិនច្រើន តែវា…”

មួយរយៈចុងក្រោយនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ភរិយា លោក សុវណ្ណ រិទ្ធី បង្ហោះសារជាច្រើនលើក ច្រើនសារ ពាក់ព័ន្ធជាមួយស្វាមីរបស់ខ្លួន គឺលោក សុវណ្ណ រិទ្ធី។

ដោយសារតែទ្រាំលែងបាន កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក សុវណ្ណ រិទ្ធី បានសម្រេចចិត្ត Live វីដេអូមួយ ដោយទំលាយនូវអារម្មណ៍ពិត ប្រាប់ទៅភរិយាច្បាស់ៗថា លោកមិនមានទំនាក់ទំនងនារីណាម្នាក់ ដូចភរិយាខ្លួនចោទប្រកាន់នោះឡើយ។

រឹតតែអាណិតខ្លោចចិត្តថែមទៀតនោះ លោក សុវណ្ណ រិទ្ធី បានរៀបរាប់ទំាងទឹកភ្នែកជោគថ្ពាល់ថា “បើនិយាយពីលុយខ្ញុំអត់មានទេ បងប្អូន ខ្ញុំអត់មានការងារធ្វើ១ឆ្នាំហើយ ហើយបើនិយាយពីមិត្តភក្តិ អត់មានអ្នកណាគេហ៊ានរាប់អានខ្ញុំទៀតទេ ពេលភរិយាខ្ញុំគាត់ចង់ទិញទឹកដោះគោឲ្យកូន ខ្ញុំសុខចិត្តទៅខ្ចីលុយគេ អ្នកខ្លះដែលជាមិត្តភក្តិធ្លាប់រាប់អានគ្នា មានអ្នកខ្លះគេរើសអើងយើង គេអត់រាប់អានយើងទេ “។

ចំណែកនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ គេឃើញ លោក សុវណ្ណ រិទ្ធី បានយករបស់ របរ មួយចំនួន សម្រាប់កូនស្រី ទំាងពីរ របស់លោក។ ក្នុងនោះ ភរិយារបស់លោក បានបង្ហោះរូបភាពមួយសន្លឹកនៃរបស់ទំាងនេះ ហើយភ្ជាប់សារខ្លីមួយថា “នេះជាទឹកចិត្តបងអូនទទួល………….????!។ Sovann Rithy”។

មិនយូរប៉ុន្មាន នាថ្ងៃដដែលនេះ លោក សុវណ្ណ រិទ្ធី ក៏បានស៊ែរផុសមួយនេះ ហើយពោលពាក្យទំាងអារម្មណ៍បែបនេះ ថា “នេះជាថវិកា ថ្ងៃដំបូង ដែលខ្ញុំទទួលបានពីការខិតខំប្រឹង របស់ខ្ញុំរាល់ថ្ងៃនេះ ដើម្បីកូនៗរបស់ខ្ញុំ ត្បិតតែវាមិនច្រើន តែវាជាការខិតខំរបស់ខ្ញុំពេលនេះ ប៉ាសន្យាថា ប៉ានឹងប្រឹងងើបដើរទៅមុខដើម្បីកូនៗជាកែវភ្នែករបស់ប៉ា”៕