សង្គម

ទោះត្រូវពាក់ប្លាស្ទីករុំខ្លួនហប់យ៉ាងណា ទ័ពជួរមុខយើងនៅតែក្រាញននៀល ចុះគ្រប់កន្លែងយប់ថ្ងៃ ដើម្បីប្តូរស្នាមញញឹមពលរដ្ឋខ្មែរជាថ្មី

ក្នុងស្ថានភាពជំងឺកូវីដ ១៩ កំពុងរីករាលជាថ្មីក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ប្រជាជនកម្ពុជាកើតក្ដីព្រួយបារម្ភ មានភាពភ័យខ្លាចគ្រប់គ្នា តែអ្នកដែលត្រូវក្រោកឈរប្រយុទ្ធប្រឆាំងដោយមិនខ្លាចភាពនឿយហត់ លះបង់កម្លាំងកាយចិត្តដើម្បីអាយុជីវិតមនុស្សគ្រប់គ្នា គឺជាក្រុមគ្រូពេទ្យ ។

ក្រុមគ្រូពេទ្យប្រៀបដួចជាកងទ័ពជួរមុខ កំពុងប្រយុទ្ធក្នុងសមរភូមិ កំពុងតែតានតឹងខ្លាំង នៅមិនទាន់ដឹងថាសត្រូវកំពុងសំងំលាក់ខ្លួននៅទីណា នៅកន្លែងណាខ្លះនោះទេ ។

ក្នុងឈុតរុំខ្លួនទៅដោយប្លាស្ទីក ទោះហប់ រឹបតឹងណែនយ៉ាងណាក៏បានថ្ងូរបន្តិច ជាមួយនឹងអ្នកជំងឺកូវីដ ១៩ ជាច្រើននាក់បានរកឃើញបន្តបន្ទាប់គ្នានៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលនេះជាកាតព្វកិច្ចដ៏ធំធេងបំផុត សម្រាប់គ្រូពេទ្យជួរមុខ ទោះមិនបាននៅផ្ទះជុំគ្រួសារដូចប្រជាពលរដ្ឋទូទៅឡើយ គឺត្រូវចុះបំពេញការងារ ព្យាបាលអ្នកជំងឺពេញមន្ទីរពេទ្យ ។

ខាងក្រោមនេះជាទិដ្ឋភាពក្រុមគ្រូពេទ្យសម្ដេចតេជោជាច្រើនរូប កំពុងបំពេញបេសកកម្មក្នុងឈុតប្លាស្ទីកប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះយើង និង អាចបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ​ឆាប់ៗនេះ។