រដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល បានប្រកាសបិទអាជីវកម្មទាំងអស់នៅក្នុងស្រុកកោះធំ ដោយសារស្ថានភាពនៃការចម្លង និងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការន៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល។
សេចក្តីជូនដំណឹង ប្រកាសនៅថ្ងៃទី ១៧ ខែមីនា មុននេះបន្តិចបញ្ជាក់ថា ” ស្នើឲ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទផ្អាកដំណើរការអាជីវកម្ម របស់ខ្លួនជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងជាថ្មី”។
លទ្ធផលពីក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី ១៧នេះ បង្ហាញថា ប្រជាពលរដ្ឋនៅស្រុកកោះធំ មានឆ្លង ២០ នាក់ បន្ទាប់ពីផ្ទុះខ្លាំងបំផុត ដោយរកឃើញរហូតដល់ទៅ ៦៤ នាក់ ត្រឹមរយៈពេល ២៤ ម៉ោង កាលពីម្សិលមិញ។
ប្រភពអត្ថបទ៖ កម្ពុជាថ្មី