Uncategorized

ធ្ងន់ហើយថ្ងៃនេះកូវីដនៅថៃ ធ្ងន់ជាងម្សិលមិញ! ឆ្លងថ្មីរហូតដល់២៤៨ករណី និងស្លា.ប់ម្នាក់

នៅថ្ងៃពុធនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថាមានការឆ្លងថ្មីចំនួន២៤៨ករណី ដែលក្នុងនោះមាន៦នាក់ជាករណីនាំចូលនិងមានអ្នកស្លា.ប់ម្នាក់។

ក្នុងចំណោមករណីថ្មី មានមនុស្ស៧៩នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។ ខេត្ត Samut Sakhon ឈរនៅលើគេក្នុងបញ្ជីដោយមាន២៦ករណី, Nakhon Pathom ១៣ករណី, បាងកក១៣ករណី, Tak ៩ករណី, Ratchaburi ៥ករណី, Samut Prakan ៣ករណី, Suphanburi ៣ករណី, Phetchaburi ២ករណី, Songkhla ២ករណី, Pathum Thani ១ករណី, Nonthaburi ១ករណីនិង Si Sa Ket ១ករណី។

អ្នកនាំពាក្យរបស់ CCSA លោកស្រី Apisamai Srirangsan បាននិយាយថា មជ្ឈមណ្ឌលនេះមានការព្រួយបារម្ភអំពីចង្កោមផ្ទុះកូវីដក្នុងផ្សារ Bang Khae ខណៈដែលឈ្មួញបានធ្វើដំណើររវាងខេត្តនានាក្នុងគោលបំណងធ្វើពាណិជ្ជកម្ម។

ចំពោះករណីនាំចូល មានជនជាតិថៃចំនួន៣នាក់ អង់គ្លេសម្នាក់ ឥណ្ឌាម្នាក់និងឥណ្ឌូណេស៊ីម្នាក់ដែលធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ឥណ្ឌូណេស៊ី ចក្រភពអង់គ្លេសនិងអារ៉ាប់រួម។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៤០នាក់បានជាសះស្បើយ។

គិតត្រឹមថ្ងៃពុធ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៧,៤០២ករណី។ មនុស្សចំនួន ២៦,៣៣៩នាក់បានជាសះស្បើយ ហើយអ្នកស្លា.ប់បានកើនឡើងដល់៨៨នាក់៕

ប្រែសម្រួលដោយ៖ Vann Vann (កម្ពុជាថ្មី)

ប្រភព៖ The Nation