សង្គម

ខំប្រឹងទាំងយប់ថ្ងៃ ក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកជំងឺជាសះស្បើយ ២២ នាក់ទៀតព្រឹកនេះ ភាគច្រើនអ្នកនៅខេត្តព្រះសីហនុ

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៧៥ នាក់ទៀតហើយ ដែលជាសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ។

ក្នុងនោះដែរ ក៏មានអ្នកជំងឺជាសះស្បើយចំនួន ២២ នាក់ ផងដែរ ដោយអ្នកជំងឺសះស្បើយ ២១ នាក់ គឺស្ថិតក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយមាននៅក្នុងខេត្តព្រះសីហនុចំនួន ១៨ នាក់ និង ខេត្តកោះកុង ចំនួន ២ នាក់ ។ រីឯអ្នកជំង ១ នាក់ទៀត គឺជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទសថៃ)។

សូមអានសេចក្តីលម្អិតខាងក្រោម៖