សង្គម

អភិបាល​ខេត្តតាកែវ ប្រាប់​ឱ្យ​សិក្សា​គម្រោង​សង់រូបសំណាកបង្កង និងពងទាកូន​ ឱ្យបានជាក់លាក់

លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាអំពីគម្រោងស្ថាបនារូបសំណាងបង្កង និងរូបសំណាកពងទាកូន ឱ្យបានជាក់លាក់ និងទទួលយករាល់មតិរបស់សាធារណៈទាំងអស់មកពិនិត្យមើល ទៅតាមស្ថានភាពជាក់ស្ដែង។

​ការថ្លែងខាងលើនេះ ក្នុងពេលលោកអភិបាលខេត្ត​បានអញ្ជើញចុះពិនិត្យសកម្មភាពការកែលម្អរតាមដងផ្លូវចូលក្រុងដូនកែវ និងសិក្សាគំរោងស្ថាបនារូបសំណាក បង្កង និងរូបសំណាក ពងទាកូន ដែលជាមុខម្ហូបដ៏មានសក្កានុពល ប្រចាំខេត្តតាកែវ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២១។

ជុំវិញការសាងសង់នេះដែរ លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានឱ្យដឹងថា ចំពោះការសង់រូបសំណាក់សម្គាល់ខេត្តតាកែវ មានរូប ព្រះវិស្ណុ គឺត្រូវបានអាជ្ញាធរសង់រួចរាល់ហើយ មានរូបព្រះវិស្ណុ រូបតាកែវ យាយកែវ រូបព្រះនាងលីវយី រូបតាសោម រូបលោកតាប្រាជ្ញឈួន ។ល។

នៅមានច្រើនកន្លែងទៀត និងនៅតាមបណ្ដាក្រុងស្រុកនីមួយៗ ដោយឡែកចំពោះការសិក្សាគំរោង ស្ថាបនា រូបសំណាក់ បង្កង និងរូបសំណាក់ ពងទាកូន នេះ គឺគ្រាន់តែចង់បង្ហាញដល់សាធារណៈជន ឱ្យបានដឹងអំពីមុខម្ហូបដ៏ពេញនិយម របស់ខេត្តតាកែវប៉ុណ្ណោះ។

ប្រភព៖ រដ្ឋបាលខេត្តតាកែវ