ភ្នំពេញ ៖ តារាសម្តែងនិងជាពិធីករប្រុសលោក បញ្ញា សិទ្ធិ នៅមុននេះបន្តិចត្រូវបានរថយន្តពេទ្យបានចេញទៅយកដល់ផ្ទះទាំងយប់បន្ទាប់តេស្តរកឃើញឆ្លងជំងឺកូវីដ-១៩។
យោងតាមការបង្ហោះរបស់លោក បញ្ញា សិទ្ធិ បានរៀបរាប់ដោយខ្លីថា សួស្តីបងប្អូនខ្ញុំបាន បញ្ញា សិទ្ធិ ថ្ងៃនេះម៉ោង១១យប់ត្រូវថ្ងៃទី១៦ខែមីនាឆ្នាំ២០២ ១បានទទួលលទ្ធផលហើយគឺវិជ្ជមានកូវីដ-១៩។សូមបងប្អូនថែរក្សាសុខភាពផង។
សូមជម្រាបដែរថា គិតត្រឹមយប់ថ្ងៃទី១៥ខែមីនា ឆ្នាំ ២០២១គឺមានអ្នកសិល្បៈខ្មែរបានរកឃើញវិជ្ជមានកូវីដ-១៩សរុបចំនួន១២នាក់ហើយ ខណៈនៅយប់ថ្ងៃទី១៦ ខែមីនានេះក៏មានតារាប្រុសម្នាក់ទៀតគឺលោក បញ្ញា សិទ្ធិ ឆ្លងជំងឺកូវីដ-១៩ផងដែរ។ ដោយឡែកជាច្រើននាក់ទៀតកំពុងធ្វើតេស្តសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃ៕