សង្គម

ហួសចិត្ត!ស្ត្រី​ម្នាក់​សរសេរ​បង្ហោះ​ក្នុង​គណនី​ហ្វេ​សប៊ុ​ក ផ្ទាល់ខ្លួន​ថា ឆ្លង​ជំងឺ​COVID-19 ទីបំផុត​ត្រូវ​នាំ​ធ្វើ​ចត្តាឡីស័ក

បាត់ដំបង ៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន ជាពិសេស​បងប្អូន​និយម​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជ្រាបថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ដែល​លេច​ឡើ​ង​ក្នុង​បណ្តាញ​សង្គម​តាមរយៈ​សេចក្តី​ខូ​មិន​Comment របស់​ម្ចាស់​គណនី​ហ្វេស​ប៊ុ​ក​ឈ្មោះ Chen Chen ថា (​ខ្ញុំ​មិន​ហ៊ាន​ចូល​ផ្ទះ​របស់ខ្ញុំ​ទេ -​មូលហេតុ​ដោយសារ​ខ្ញុំ​ឆ្លង​ជំងឺ​កូ​វីដ​ហើ​យ​-​ខ្ញុំ​និយាយ​មែន​ពូ​)​។

ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ ដំបង បាន​សហ​ការណ៍​ជា មួយ​នាយកដ្ឋាន​ជំ នា ញ​នៃ​អគ្គស្នងការដ្ឋាន​នគរ បាល​ជាតិ រួម​ជា មួយ មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង អាជ្ញាធរ​មូលដ្ឋាន​ស្រុក​បាណន់ និង​មហាជន​ក្នុង​បណ្តាញ​ស​ង្គ ម​ផង រហូត​ដល់​រសៀ​ល នេះ​ទើប ស្វែងរក​ម្ចាស់ គណនី ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chen Chen ឃើ​ញ​។

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាង​លើ​ជា​ស្ត្រី​មាន​វ័យ ១៨​ឆ្នាំ​ រស់នៅ​ឃុំ​ចែង​មានជ័យ​ស្រុក​បាណន់ ខេត្តបាត់ដំបង។ នៅ​ចំពោះមុខ​មន្ត្រី​សុខាភិបាល និង​អាជ្ញា​រធរ​មូលដ្ឋាន​រូប​គាត់​បាន​ឆ្លើ​យ​បញ្ជាក់​ថា ពីថ្ងៃ​ទី​១៣ ខែ មីនា ឆ្នាំ ២០២១ គាត់​បាន​សរសេរ នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា (​សព្វថ្ងៃ​ខំ​ធ្វើ​ការ​ទាំង​ឈឺ ទាំង​ជា ដើ​ម្បី​លុយ​) នៅ​ពេលនោះ​មាន​អ្នក​ខូ​មិន​Comment សួរ​គាត់​ថា (​កើត​អី​?) រូប​គាត់​ក៏​ឆ្លើយ​តប​ក្នុង​ខ្លឹមសារ​ខូ​មិន Com ent ថា (​ខ្ញុំ​មិន​ហ៊ាន​ចូល​ផ្ទះ​របស់ខ្ញុំ​ទេ -​មូលហេតុ ដោយ សារ​ខ្ញុំ​ឆ្លង​ជំងឺ​កូ​វីដ​ហើយ​-​ខ្ញុំ​និយាយ​មែន​ពូ​)​។

នៅ​ទីបំផុត​ស្ត្រី​រូបនេះ​បញ្ជាក់ថា អ្វី​ដែល​គាត់​បាន​សរសេរ​ក្នុង​ខូ​មិន​Comment ខាង​លើ​គឺ​មិនមែនជា​ការពិត​ទេ នោះ​គឺជា​រឿងប្រឌិត​លេង​សើច ក្នុង​បណ្តា​សង្គម​តែប៉ុណ្ណោះ​។

ទោះជា​យ៉ាងណាក៏ដោយ​ នៅ​ក្រោយ​ពេល​សាកសួរ​រួច​អាជ្ញាធរ​ស្រុក​បាណន់ មន្ត្រី​សុខាភិបាល បាន​នាំ​រូប​គាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល​០១ ស្រុក​បាណន់ ប និង​ផ្តើម​យក​វត្ថុ​សំណាក​លើ​រូប​គាត់​ទៅ​ពិនិត្យ ត្បិត​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ​រូប​គាត់​ទើប​នឹង​វិល ត្រឡប់​មក ពី​ខាងក្រៅ​មូលដ្ឋាន​ស្រុក​បាណន់​នៅក្នុង​អំឡុងពេល​នេះដែរ។

នៅ​ចំពោះមុខ​បញ្ហា​បែបនេះ​ ក្នុងនាម​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង​សូម​អំពាវនាវ​ដល់​បង​ប្អូន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម សូមមេត្តា​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនង ក្នុង​រឿង​ត្រឹមត្រូវ ចៀសវាង​ការ ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដែល​នាំ​បង្ក​ឲ្យ​ខ្លួន​មានទោស​កំហុស ឬ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ក្នុង​ចេតនា​បំពុល​បរិ​យាកាស​សង្គម​ឱ្យសោះ សូម​អរគុណ​។


ប្រភព ៖ ក្រុមការងារ ប្រតិកម្ម​រហ័ស