សង្គម

បន្ទាន់! រកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត នៅបុរីវិមានភ្នំពេញ ខណ្ឌឫស្សីកែវ ធ្វើឲ្យកើនឡើងទីតាំងចត្តាឡីស័កចំនួន១៤

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ លើស្ត្រី អាយុ៣៦ឆ្នាំ ម្នាក់ទៀតហើយ និងមានអ្នកពាក់ព័ន្ធ៤នាក់ (ស្រី៣នាក់) ធ្វើឲ្យកើនឡើង១៤កន្លែង ក្រោយពីស្ត្រីរូបនេះធ្លាប់បានទៅហាង (Metro Azura) ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាអភិបាលខណ្ឌ បញ្ជាក់ថា ក្រុមការងារក្រសួងសុខាភិបាល បានបន្តការរកឃើញស្ត្រីម្នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩នេះ ស្ថិតនៅបុរីវិមានភ្នំពេញ ផ្ទះលេខ៣៦V ផ្លូវ៣៨០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ នាវេលាម៉ោង១៨៖០០០នាទីព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

លោក ជា ពិសី បន្តថា ស្ត្រីជាអ្នកជំងឺកូវីដ១៩ មានឈ្មោះ ប៊ុត គីមឡី អាយុ៣១ឆ្នាំ ធ្លាប់បានទៅហាង (Metro Azura) ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ

និងត្រូវបានក្រុមការងារក្រសួងសុខាភិបាលបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) បន្ទាប់ពីរកឃើញមានផ្ទុកជំងឺកូវីដ១៩ និងអ្នកពាក់ព័ន្ធ ចំនួន៤នាក់ផ្សេងទៀត (ស្រី៣នាក់) ត្រៀមយកសំណាកទៅពិនិត្យនៅព្រឹកស្អែក និងបានសម្រេចបិទទីតាំងបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័កនៅកន្លែងកើតហេតុ រយះពេល១៤ថ្ងៃ៕ ប្រភព៖ fresh news