សង្គម

អ្នក​ខេត្ត​កណ្ដាល​ប្រយ័ត្ន! ក្នុង​ចំណោម​១០៥​នាក់​ឆ្លង​ថ្មី ​មាន​នៅ​ខេត្ដ​កណ្ដាល​៦៤​នាក់

នៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ នេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ព្រឹកនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ១០៥ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះ សុទ្ធតែជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

ក្នុងនោះផងដែរ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចំណោមអ្នកឆ្លងទាំង ១០៥ នាក់នៅព្រឹកនេះ មាន ៦៤នាក់ គឺបានឆ្លងនៅក្នុងខេត្តកណ្ដាល ដែលមានអត្តសញ្ញាណដូចក្នុងលិខិតខាងក្រោម ៖