សង្គម

ក្តៅៗ រកឃើញទីតាំង៤កន្លែងទៀត ក្នុងខណ្ឌឬស្សីកែវ ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ១៩ សរុប១៣ទីតាំង

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកពាក់ព័ន្ធជំងឺកូវីដ១៩ ដល់ទៅ៤ទីតាំងទៀតហើយ និងសម្រេចបិទ (ឃ្លុំបេ) បណ្ដោះអាសន្ន ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នាំឲ្យកើនឡើង១៣កន្លែង។ ទីតាំងចត្តាឡីស័កចំនួន ៣កន្លែងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានបើកដំណើរការឡើងវិញជាធម្មតា។

ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាអភិបាលខណ្ឌ បញ្ជាក់ថា ក្រុមការងារក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានបន្តរកឃើញអ្នកពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) និងយកសំណាកទៅពិនិត្យ ហើយសម្រេចបិទទីតាំងបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ មានចំនួន១៣៥នាក់ ក្នុង៤កន្លែងផ្សេងៗគ្នា រួមមាន៖

*ម៉ោង១២ថ្ងៃត្រង់ យកសំណាកអ្នកពាក់ព័ន្ធ ឈ្មោះ ចាន់ មករា អ្នកជំងឺកូវីដ នៅផ្ទះលេខ២២៣J ផ្លូវ៥៩៨ ហ្គារ៉ាស RVLG ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ បានចំនួន ១៩នាក់ (បិទទីតាំង)។

*ម៉ោង១៥រសៀលយកសំណាកអ្នកពាក់ព័ន្ធ ឈ្មោះ អាន ស្រីពៅ អ្នកជំងឺកូវីដ១៩ នៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ បានចំនួន០៧នាក់ (បិទទីតាំង)។

*ម៉ោង២០យប់ យកសំណាក់អ្នកពាក់ព័ន្ធ ឈ្មោះ ហាក់ សុខហេង សង្ស័យឆ្លងកូវីដ១៩ ធ្វើការនៅវិទ្យុថោន ផ្លូវ១៧០៣ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ បានចំនួន៩៣នាក់ (បិទទីតាំង)

*ម៉ោង២០និង៣០នាទីយប់ យកសំណាកអ្នកពាក់ព័ន្ធ ឈ្មោះ ចាន់ មករា អ្នកជំងឺកូវីដ១៩ នៅហាងម៉ាស្សាណាណាផ្ទះលេខ១១០១ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិឃ្លាំងសាំងសង្កាត់ សង្កាត់ឫស្សីកែវ បានចំនួន១៦នាក់ (បិទទីតាំង)។

លោក ជា ពិសី បានឲ្យដឹងថា សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកទល់ពេលនេះ បានបើកជាសាធារណៈឡើងវិញនូវទីតាំងចត្តាឡីស័ក ពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ចំនួន៣កន្លែងហើយ កាលពីរសៀលថ្ងៃទី០៩ និងយប់ថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២១ ក្រោយពីក្រុមការងារក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កតាមផ្ទះ១៤ថ្ងៃ រួមមាន៖

*ទីតាំងអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡាយ គា នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។

*ទីតាំងអ្នកជំងឺកូវីដ១៩ ឈ្មោះ Ho Ming Jie នៅផ្ទះលេខ១០៣ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២។

*ទីតាំងអ្នកជំងឺកូវីដ១៩ ឈ្មោះ សួស តូនី នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២។

លោក ជា ពិសី បានឲ្យដឹងទៀតថា សម្រាប់ទីតាំងដែលត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្រោយពីក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកប៉ះពាល់ផ្ទាល់ និងដោយប្រយោល លើអ្នកកើតជំងឺកូវីដ១៩ ពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) កើនឡើង១៣កន្លែងហើយ រួមមាន៖

*ទីតាំងក្រុមទី៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។

*ទីតាំងក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។

*ទីតាំងផ្ទះលេខ២៣ដេ ផ្លូវលេខ៩៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

*ទីតាំងនៅជិតផ្សារសាំហាន់ ផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ (បុរស ជាក្រុមរាំតារាចម្រៀង សុគន្ធ នីសា)។

*ទីតាំងផ្ទះលេខ០៨២J ផ្លូវកាំកូស៊ីធី ក្រុមទី៧ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ដែលមានអ្នកអាយុ៤០ឆ្នាំ មុខរបរតន្ត្រីករ មានអ្នកពាក់ព័ន្ធ ១០នាក់ (ស្រី០៦នាក់)។

*ទីតាំងផ្ទះឈ្មោះ គិន កូលាប ផ្ទះ១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។

*ទីតាំងផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ដែលមានអ្នកជម្ងឺឈ្មោះ សុគន្ធ នីសា អាយុ៣៨ឆ្នាំ មុខរបរតារាចម្រៀង និងមានអ្នកពាក់ព័ន្ធ០៥នាក់ (ស្រី០៤នាក់)។

*ទីតាំងផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នៅជិតផ្សារសាំហាន់ (បុរសវ័យ២២ឆ្នាំក្រុមរាំតារាចម្រៀង សុគន្ធ នីសា)។

*ទីតាំងផ្ទះជួលគ្មានលេខ ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ (ស្ត្រីអាយុ២៥ឆ្នាំ)។

*ទីតាំងផ្ទះលេខ២២៣J ផ្លូវ៥៩៨ ហ្គារ៉ាស RVLG ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ (ឈ្មោះ ចាន់ មករា) អ្នកពាក់ព័ន្ធ១៩នាក់។

*ទីតាំងនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ (ឈ្មោះ អាន ស្រីពៅ) អ្នកពាក់ព័ន្ធ៧នាក់។

*ទីតាំងវិទ្យុថោន ផ្លូវ១៧០៣ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ឈ្មោះ ហាក់ សុខហេង) អ្នកពាក់ព័ន្ធ៩៣នាក់។

*ទីតាំងហាងម៉ាស្សាណាណាផ្ទះលេខ១១០១ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិឃ្លាំងសាំងសង្កាត់ សង្កាត់ឫស្សីកែវ (ឈ្មោះ ចាន់ មករា) អ្នកពាក់ព័ន្ធ១៦នាក់៕