កម្សាន្ត

អីយ៉ាស់! បរវកញ្ញាកម្ពុជា លីវ ជីលី ឈានដល់វគ្គ «Top 5» ក្នុងការបោះឆ្នោតតាមប្រព័ន្ធអនឡាញ នៅវគ្គ «រាជនីគ្រងមកុដមាស»

កញ្ញាលីវ ជីលី ដែលជាបវរកញ្ញាតំណាងប្រទេសកម្ពុជា កំពុងចូលរួមប្រកួតក្នុងកម្មវិធី «Miss Grand International» នៅក្នុងប្រទេសថៃនោះ គឺបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ហាញសមត្ថភាព

និងមានភាពលេចធ្លោរខ្លាំង ក្នុងចំណោមបេក្ខនារីមកពីបណ្តាប្រទេសដទៃទៀត។ ជាក់ស្តែង នាងបានឈានដល់វគ្គ Top 5 ក្នុងវគ្គ នាមជា «រាជនីគ្រងមកុដមាស» តាមរយៈការបោះឆ្នោតតាមប្រព័ន្ធអនឡាញ។

ឈានមកដល់វគ្គនេះ កញ្ញា លីវ ជីលី ត្រូវបានគេចាត់ទុកថា ជាបេក្ខនារីដែលមានភាពលេចធ្លោរមួយរូបក្នុងចំណោមបេក្ខនារី ដែលជាប់ Top 5 ក្នុងវគ្គនេះ។

បើតាមផេកផ្លូវការរបស់ «Miss Grand International» បានប្រកាសពីបេក្ខនារី Top 5 យ៉ាងដូច្នេះថា៖ ១. បានទៅលើបេក្ខនារីមកពីប្រទេសកម្ពុជា, ២. បានទៅលើបេក្ខនារីមកពីប្រទេសកូឡំប៊ី, ៣ បានទៅលើបេក្ខនារីមកពីប្រទេសប្រេស៉ីល, ៤ បានទៅលើបេក្ខនារីមកពីប្រទេសអេក្វាឌ័រ និងលេខ៥ បានទៅលើបេក្ខនារីមកពីប្រទែសឥណ្ឌូនេស៊ី។

គួរជម្រាបថា បន្ទាប់ពីឆ្លងកាត់ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃពេលទៅដល់ប្រទេសថៃ បេក្ខនារីមកពីប្រទេសនីមួយៗកំពុងតែបន្តការប្រកួតរបស់ខ្លួនក្នុងកម្មវិធីបវរកញ្ញាលំដាប់ពិភពលោក «Miss Grand International»។ ត្បិតនៅតែមានការប្រកួតកម្មវិធីនេះក្តី តែគេសង្កេតឃើញថា កម្មវិធីនេះត្រូវបានធ្វើឡើងដោយគោរពការវិធានការសុខាភិបាល ស្របពេលកំពុងមានជំងឺកូវីដ-១៩រាតត្បាតលើពិភពលោក៕